សួស្ដីអ្នកទាំងអស់គ្នាដែលបានចូលមកដល់ទំព័រនេះ ប្រហែលជាចង់ដឹងហើយថា AFFCAM គឺជាអ្វី ហើយបង្កើតឡើងក្នុងគោលបំណងអ្វី?
AFFCAM បង្កើតឡើងក្នុងគោលបំណងមួយ គឺចែករំលែកចំណេះដឹង ក្នុងការរកលុយនៅលើបណ្ដាញអនឡាញ នឹងផ្តល់ប្រឹក្សារ ព័ត៌មានទូទៅ ទាក់ទងទៅនឹងសេវាកម្ម រចនានិងបង្កើតគេហទំព័រ បន្ថែមពីនេះទៅទៀត ក្នុងអត្ថបទរបស់ខ្ញុំ ក៏មានបង្ហាញពី បច្ចេកទេសប្រើប្រាស់ WordPress និង Theme & Plugin ផងដែរ។
តើគេហទំព័រនេះ បង្កើតឡើងតម្រូវអ្នកមើលបែបណាខ្លះ?
ដោយសារតែគេហទំព័រនេះ បង្កើតឡើងក្នុងគោលបំណងពិសេស គឺដើម្បីបង្ហាញពីវិធីរកចំណូលបន្ថែមតាមរយៈអនឡាញ។ ដូច្នេះអ្នកដែលទទួលបានផលប្រយោជន៍ខ្លាំងពីគេហទំព័រនេះគឺ
- អ្នកដែលកំពុងចង់រកលុយបន្ថែមតាមរយៈអនឡាញ
- អ្នកដែលចង់ដឹងថា Affiliate គឺជាអ្វី?
- អ្នកដែលចង់ដឹងព័ត៌មានទូទៅ ទាក់ទងនិងការបង្កើត និងរចនាគេហទំព័រ
ដំណើរការ និង ការគ្រប់គ្រង
AFFCAM ដំណើរការដោយអ្នកគ្រប់គ្រងតែម្នាក់គត់គឺខ្ញុំដែលជាម្ចាស់ផ្ទាល់របស់គេហទំព័រនេះ ដូច្នេះរាល់អត្ថបទដែលខ្ញុំសរសេរ ពេលខ្លះអាចនឹងមានការយឺតយ៉ាវក្នុងការផ្សព្វផ្សាយ។ បច្ចុប្បន្ននេះ AFFCAM មិនទាន់ត្រូវបានដំណើរការពេញម៉ោងនោះទេ ខ្ញុំគ្រាន់តែចំណាយពេលទំនេរមួយចំនួន ដើម្បីស្រាវជ្រាវអត្ថបទ និងរៀបចំគ្រប់គ្រងគេហទំព័រនេះតែប៉ុណ្ណោះ។
បច្ចុប្បន្នគេហទំព័រ AFFCAM នៅមិនទាន់បង្កើតចំណូល ដើម្បីទ្រទ្រង់ការចំណាយផ្សេងៗ សម្រាប់គេហទំព័រនេះនៅឡើយទេ។ ដោយខ្ញុំទើបតែដាក់ដំណើរការក្នុងខែ មិនា ឆ្នាំ២០២១ នេះតែប៉ុណ្ណោះ។ AFFCAM និងចាប់ផ្តើមដាក់ផ្ទាំងពាណិជ្ជកម្ម និងផលិតផល មួយចំនួនដែលណែនាំតាមរយៈកម្មវិធី Affiliate Program នឹងដាក់បញ្ចូលក្នុងអត្ថបទទូទៅរបស់វ៉ិបសាយ។ លោកអ្នកអាចចូលទៅអាននៅ ទំព័រ ការដាក់បង្ហាញ Affiliate សម្រាប់ព័ត៌មានលំអិត។
AFFCAM មិនមានជំនួយ ឬទទួលការឧបត្ថម្ភពិសេស ពីបុគ្គល ក្រុមហ៊ុន ឬអង្គការណាមួយនោះទេ។
AFFCAM មិនចូលរួមផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងបញ្ហា សង្គម នយោបាយ ឬក៏ព័ត៌មានបុគ្គលឯកជនណាមួយឡើយ។
រាល់អត្ថបទដែលចុះផ្សាយនៅលើ AFFCAM ត្រូវបានបង្កើតឡើងដោយខ្ញុំផ្ទាល់ ហើយក៏មានអត្ថបទខ្លះទៀតខ្ញុំបានធ្វើការ សម្រាយបន្ថែម កែសម្រួល និងបកប្រែជាភាសាខ្មែរ តាមរយៈអត្ថបទបរទេសខ្លះ ដែលខ្ញុំបានស្រាវជ្រាវ។ នៅក្នុងវិបសាយនេះ ខ្ញុំព្យាយាមប្រើប្រាស់ភាសាជាតិយើង ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន លើកលែងតែភាសាបច្ចេកទេសមួយចំនួន ដែលពិបាកក្នុងការបកស្រាយអោយងាយយល់ ទើបខ្ញុំប្រើប្រាស់ភាសាអង់គ្លេសដើមតែម្តង។
ខ្ញុំសុំធ្វើការបញ្ជាក់ ឱ្យបានច្បាស់ថា គ្រប់អត្ថបទដែលចុះផ្សាយអំពីវិធីរកលុយនៅលើគេហទំព័រនេះ សុទ្ធតែអាចយកទៅប្រើប្រាស់បានទាំងអស់ ដោយមិនបានបង្កប់នូវការបោកប្រាស់ ណាមួយនោះទេ។ រាល់គេហទំព័រផ្សេងដែលត្រូវបានណែនាំ គឺសុទ្ធតែមានប្រភពទុកចិត្តច្បាស់លាស់ និងត្រូវបានប្រើប្រាស់ដោយអ្នកធ្វើ Affiliate ផ្សេងៗទៀតជុំវិញពិភពលោក។
អ្នកដែលអានអត្ថបទនៅគេហទំព័រ AFFCAM និងទទួលព័ត៌មានពិត និងគេហទំព័រដែលផ្តល់សេវាកម្ម Affiliate ពិតប្រាកដ និងត្រឹមត្រូវ។ នៅពេលដែលពួកគាត់ចុចលីតំណរភ្ជាប់ណាមួយ ចេញពីគេហទំព័រ AFFCAM គ្រប់ព័ត៌មាននិងសេវាកម្មផ្សេងៗ ដែលផ្តល់ដោយគេហទំព័រនោះ គឺមិនមានពាក់ព័ន្ធនឹង AFFCAM នោះទេ។
ដូច្នេះការសម្រេចចិត្តប្រើប្រាស់ផលិតផល សេវាកម្ម ឬចុះឈ្មោះចូលរួមក្នុង Affiliate Program របស់វិបសាយណាមួយនោះ គឺជាការសម្រេចចិត្តផ្ទាល់របស់ពួកគាត់។
ប្រសិនបើអ្នកទាំងអស់គ្នាអានដល់ត្រង់ចំណុចនេះ ខ្ញុំសូមប្រកាសដល់អ្នកអានទាំងអស់ថា ក្រៅពីបង្កើតអត្ថបទដោយខ្លួនឯង ខ្ញុំក៏អនុញ្ញាតឲ្យអ្នកទាំងអស់គ្នាផ្ញើអត្ថបទ ដែលសរសេរ ឬស្រាវជ្រាវដោយខ្លួនឯងផ្ទាល់ និងមិនចម្លងពីគេ ដើម្បីឱ្យខ្ញុំផ្សព្វផ្សាយ នៅក្នុងគេហទំព័រនេះបាន ត្រង់នេះគេហៅថា (Guest Post) ។
អត្ថបទដែលអ្នកទាំងអស់គ្នាអាចសរសេរផ្ញើមក ដាច់ខាតគឺត្រូវតែស្របប្រធានបទ ឬគោលបំណងនៃគេហទំព័រនេះ។
ខ្ញុំនឹងប៉ុស្ដិ៍ផ្សាយ ឲ្យអ្នកទាំងអស់គ្នាក្រោយត្រួតពិនិត្យរួច។ អ្វីដែលអ្នកនិងទទួលបានត្រឡប់ទៅវិញគឺ
- អាចដាក់តំណរភ្ជាប់ (Link) ចំនួន 1 ទីតាំងណាក៏បាននៅក្នុងអត្ថបទនោះ។
- នៅផ្នែកខាងក្រោមនៃអត្ថបទ គឺមានឈ្មោះរបស់អ្នក និងលេខទូរស័ព្ទមួយខ្សែររបស់អ្នក
សូមបញ្ជាក់ថា! រាល់អត្ថបទដែល Guest Post បានចុះផ្សាយនៅលើ AFFCAM រាល់ការទទួលខុសត្រូវនៃអត្ថន័យ ឬ ខ្លឹមសារផ្សេងៗ ម្ចាស់ប៉ុស្តនោះជាអ្នកទទួលខុសត្រូវដោយផ្ទាល់។
ជាចុងក្រោយ ខ្ញុំសូមអរគុណ ដល់អ្នកអានទាំងអស់ដែលបានចូលមកកាន់គេហទំព័រ AFFCAM នេះ។ ខ្ញុំសង្ឃឹមថា អ្នកនឹងទទួលបានចំណេះដឹងផ្សេងៗ ត្រឡប់ទៅវិញ។ ហើយប្រសិនបើគិតថា AFFCAM អាចនិងមានអត្ថប្រយោជន៌ដល់មនុស្សជុំវិញអ្នក សូមកុំភ្លេចជួយចែករំលែកអត្ថបទទាំងនេះ។
ការរៀបចំគេហទំព័រនេះ
AFFCam ប្រើប្រាស់ WordPress ដើម្បីដំណើរការ និងរៀបចំគេហទំព័រនេះ។ ដើម្បីអោយគេហទំព័រកាន់តែមានភាពបត់បែន និងសុវត្ថិភាព ខ្ញុំក៏បានបន្ថែម Plugin មួយចំនួនទៀតដូចខាងក្រោមនេះ
- ទម្រង់រូបរាង ដែលគេហទំព័រនេះប្រើ (Theme): Gridlove Theme
- កម្មវិធីគ្រប់គ្រងផ្ទាំងផ្សាយពាណិជ្ជកម្ម (Plugin): Adning Advertising
- កម្មវិធីសម្រាប់ចែករំលែកទៅបណ្តាញសង្គម (Plugin): Social Auto Poster
- កម្មវិធីគ្រប់គ្រង Affiliate Link (Plugin): HighWayPro
- កម្មវិធីសុវត្ថិភាពការពារគេហទំព័រនេះ: iThemes Security Pro
- ផ្ទាំងផ្សាយពាណិជ្ជកម្ម: AD Network ដែលខ្ញុំប្រើគឺ Adsterra
សេវាកម្មផ្សេងៗ ដែល AFFCam មាន
ក្រៅពីចូលរួមចែករំលែកអត្ថបទមានប្រយោជន៍ផ្សេងៗរួចហើយ AFFCam ក៏មានសេវាកម្មមួយចំនួន ដែលលោកអ្នកដែលមានតម្រូវការ អាចទំនាក់ទំនងមកខាងខ្ញុំបាន។
សេវាកម្មនោះមានដូចជា:
- ផ្នែកខាងរចនា (Graphic Design)
- ផ្នែកខាងបោះពុម្ពខ្នាតធំ ធ្វើស្លាកយីហោរ និងព្រីនស្ទីកគ័រ (Banner and Digital Printing)
- ផ្នែកខាងរៀបចំ និងបង្កើតគេហទំព័រ
- បង្រៀនអំពី វិធីរកលុយដោយប្រើគេហទំព័រ និងតាមរយៈ Affiliate Marketing
ប្រសិនបើលោកអ្នក ចាប់អារម្មណ៍និងចង់ប្រើប្រាស់សេវាកម្មណាមួយខាងលើ អាចទំនាក់ទំនងមក AFFCam តាមរយៈទម្រង់ ទំនាក់ទំនងនេះ ។