Affiliate Cambodia
Affiliate Disclosure

ការដាក់បង្ហាញ Affiliate

នៅក្នុងគេហទំព័រ AFFCAM (អាហ្វខេម) យើងមានការផ្សព្វផ្សាយ និង ដាក់បង្ហាញផលិតផល និងសេវាកម្មដែលទាក់ទងទៅនិង Affiliate ។ ដូច្នេះហើយប្រសិនបើអ្នកសម្រេចចិត្ត ចុចលើតំណរ​ភ្ជាប់នោះ, ផ្ទាំងរូបភាពពាណិជ្ជកម្មដើម្បីទិញ ឬ ប្រើសេវាកម្មណាមួយពីផលិតផលទាំងអស់នោះ តាមរយៈ តំណរភ្ជាប់ពិសេសរបស់ខ្ញុំ នោះខ្ញុំនឹងទទួលបានកម្រៃជើងសារមួយចំនួន (ការទទួលបានកម្រៃជើងសារនេះ មិនបានធ្វើអោយតំលៃផលិតផល ឬ សេវាកម្មដែលអ្នកបានទិញនោះ មានតម្លៃកើនឡើងខុសពីតម្លៃធម្មតានោះទេ) ។

ការជួយរួមចំណែកទិញ ផលិតផល ឬ សេវាកម្មណាមួយពី តំណរភ្ជាប់ពិសេសរបស់ខ្ញុំ គឺជាការរួមចំណែកមួយក្នុងការចំណាយផ្សេងៗ ដើម្បីទ្រទ្រង់គេហទំព័រនេះ អោយបន្តមានដំណើរការ ក្នុងការចែករំលែក អត្ថបទពិសោធន៌ និងអត្ថបទផ្សេងៗបន្តទៅទៀត។

គ្រប់អត្ថបទដែលផ្សាយអំពីការណែនាំ អោយប្រើផលិតផល ឬ សេវាកម្មផ្សេងៗនៃផលិតផល Affiliate ទាំងអស់នោះ គឺខ្ញុំផ្ទាល់បានប្រើប្រាស់ និង ស្រាវជ្រាវពីគេហទំព័រផ្លូវការ, គេហទំព័រដែលអាចទុកចិត្តបាន ដើម្បីប្រាកដថាមិនមែនជា ផលិតផល ឬ សេវាកម្មបោកប្រាស់ ដែលនាំអោយខាតបង់ដល់ប្រយោជន៍របស់អ្នក។

សូមបញ្ជាក់ថា: រាល់ផលិតផល ឬ សេវាកម្ម ដែលអ្នកបានសម្រេចទិញ ឬ ប្រើប្រាស់តាមរយៈតំណរភ្ជាប់ពិសេសរបស់ខ្ញុំ នៅពេលដែលមានបញ្ហាផ្សេងៗ លោកអ្នកអាចទំនាក់ទំនងផ្ទាល់ទៅកាន់ ម្ចាស់អាជីវកម្ម គេហទំព័រលក់សេវាកម្ម ឬ ផលិតផលនោះ ឬ ផ្នែកបំរើអតិថិជន របស់គេដោយផ្ទាល់។

ចូលរួមជាសមាជិក

ចូលរួមដោយសេរី! អ្នកនិងទទួលបានព័ត៌មានល្អៗ គំនិតថ្មីៗ ដែលនិងជួយក្នុងការងារ Affiliate Marketing របស់អ្នក។