Affiliate Cambodia
សរសេរប្លក់ វិធីរកលុយមួយផ្នែកដែរសម្រាប់ឆ្នាំ ២០២១

សរសេរប្លក់ វិធីរកលុយមួយផ្នែកដែរសម្រាប់ឆ្នាំ ២០២១

ប្រសិនបើអ្នកកំពុងសួរសំណួរថា សរសេរប្លក់ រកលុយបានទេ? អ្នកមកដល់កន្លែងដែលត្រឹមត្រូវហើយ។ នៅក្នុងអត្តបទនេះដើម្បីរកលុយពីការសរសេរប្លក់ ខ្ញុំនិងព្យាយាមប្រាប់អ្នកពីគ្រប់វិធី​ទាំងអស់ដែលនឹងជួយអ្នកក្នុងការចាប់ផ្តើម។

ដូច្នេះមុននិងចាប់ផ្តើមយល់ដឹងអំពីវិធី រកលុយដោយការសរសេរប្លក់ យើងត្រូវមកស្គាល់អ្វីទៅជាប្លក់ជាមុនសិន តើអ្នកធ្លាប់ស្គាល់ពីមុនមកទេថាអ្វីទៅជាប្លក់ហើយ​គេប្រើសម្រាប់ធ្វើអី? ប្រហែលពីរទៅបីឆ្នាំមុន ការសរសេរប្លក់គ្រាន់តែជាចំណង់ចំណូលចិត្តមួយផ្សេងទៀតដែលមនុស្សយើងមួយចំនួនបានប្រើសម្រាប់ សរសេរពីបទពិសោធន៌ ពីប្រធានប្រចាំថ្ងៃ តាមចំណូលចិត្តរបស់ពួកគាត់រៀងៗខ្លួនបន្ថែមលើការងារពេញម៉ោងរបស់ពួកគាត់។ សព្វថ្ងៃការសរសេរប្លក់នៅតែដំណើរការតាមរបៀបនោះដដែល ក៏ប៉ុន្តែមានការផ្លាស់ប្តូរច្រើនគួរអោយកត់សំគាល់។

នៅឆ្នាំ ២០២១ ការសរសេរប្លក់បានក្លាយជាអាជីពមួយដែលរកប្រាក់ចំណេញតាមអ៊ីនធឺណេតហើយអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណេតជាច្រើន ចាប់ផ្តើមបង្កើតប្លក់ដើម្បីរៀបរាប់ចែករំលែកបទពិសោធន៌ផង និង បង្កើតវាអោយទៅជាកន្លែងដែលអាចរកចំណូលបានផង។

តើយើងអាចនិងរកលុយបានប៉ុន្មានពីការសរសេរប្លក់?

អ្នកសរសេរប្លក់អាចមកពីប្រភពផ្សេងៗគ្នា ហើយមានជំនាញនិងវិជ្ជជីវៈខុសគ្នា (វេជ្ជបណ្ឌិត មេធាវី ប្រឹក្សាផ្នែកហិរញ្ញវត្ថុ) មានកម្រិតប្លក់ផ្សេងៗគ្នា ហើយការរកចំណូលបានគ្រប់ទីកន្លែងចាប់ពី $1,000 ទៅ លានដុល្លារក្នុងមួយឆ្នាំ។ អ្នកអាចមើលបន្ថែមទិន្នន័យនេះទៅក្នុងប្លក់ BloggersPassion បាន។

តើអ្នកអាចរកលុយបានប៉ុន្មានអាស្រ័យលើកត្តាមួយចំនួនដូចជា៖

  • តើ Niche ណាមួយដែលអ្នកកំពុងជ្រើសរើសយកមកសរសេរ?
  • តើអ្នកលះបង់ពេលវេលាប៉ុន្មានដើម្បីរៀននិងអនុវត្ត?
  • តើអ្នកបានព្យាយាមរកយុទ្ធសាស្រ្តអ្វីខ្លះ​ ដើម្បីអោយមានមនុស្សចូលមកអាននៅក្នុងប្លក់របស់អ្នក?
  • តើបច្ចេកទេសទីផ្សារឌីជីថលអ្វីដែលអ្នកអនុវត្ត?
  • មានកត្តាជាច្រើនទៀតដូចជាភាពជាប់លាប់ ការលើកទឹកចិត្ត និងគោលដៅផ្ទាល់ខ្លួនក៏រួមចំណែកច្រើនដែរ។

បង្កើត​ប្លក់ ឬ វេបសាយ ជាមួយ HostGator តម្លៃ $2.75 ក្នុងមួយខែ ដោយប្រើគូប៉ុង SNAPPY និងទទួលបានការបញ្ចុះតម្លៃ 20%

ប្រសិនបើអ្នកជាមនុស្សដែលមានចំណូលចិត្ត និងជំនាញទាក់ទងទៅហ្នឹងបច្ចេកវិទ្យា ជំនាញទីផ្សារឌីជីថល ប្រាកដណាស់ជំនាញទាំងអស់នោះ កាន់តែជំរុញអោយអាជីពជាអ្នក សរសេរប្លក់ របស់អ្នក កាន់តែងាយ និង រហ័សក្នុងការទទួលបានជោគជ័យ។

ប្រសិនបើអ្នកមិនទាន់អាចស្វែករក កន្លែងយល់ដឹងអោយបានច្រើនពីការប្រើប្រាស់ប្លក់ ឬ បង្កើតវេបសាយ ឬស្វែងយល់ពីដំណើរការនៃការរកលុយតាមអនឡាញដោយប្រើប្រាស់ប្លក់នេះទេ នៅក្នុងវេបសាយរបស់ខ្ញុំនេះ លោកអ្នកអាចមើលអត្ថបទផ្សេងៗទៀត ដែលខ្ញុំភាគច្រើននិងសរសេរចែករំលែកទៅលើប្រធានបទទាំងនោះជាពិសេស។

តើរកលុយដោយការសរសេរប្លក់ គេរកបានតាមវិធីអីខ្លះ?

មានវិធីសាស្រ្តផ្សេងៗជាច្រើន ដែលអ្នកអាចប្រើដើម្បីរកលុយពីប្លក់របស់អ្នក។ ដោយផ្អែកលើកម្រិតនៃការសរសេរប្លក់របស់អ្នកនិងប្រភេទនៃប្លក់ អ្នកអាចជ្រើសរើសវិធីសាស្រ្តដែលត្រូវនឹងស្ទីលរបស់អ្នក ហើយជាពិេសសគឺចំណង់ចំណូលចិត្តរបស់អ្នក ការដែរយើងសរសេរ ឬ ចែករំលែកពីអ្វីដែលយើងចូលចិត្តទៅអោយអ្នកដទៃ វាមិនបានធ្វើអោយយើងធុញ ឬ មានលេះក្នុងការមិនធ្វើវានោះទេ។

រកលុយដោយការសរសេរប្លក់

ខាងក្រោមជាវិធីដែលយើងអាចរកលុយបានតាមការសរសេរប្លក់

  • ការផ្តល់កន្លែងទំនេរណាមួយនៃប្លក់ ឬ វេបសាយរបស់យើងអោយទៅ ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មដូចជា ក្រុមហ៊ុន Google AdSense, Adsterra, Exoclick ដើម្បីដាក់ផ្ទាំងបដាផ្សព្វផ្សាយ។
  • ការដាក់ជួលកន្លែងទំនេរនៃប្លក់ ឬ វេបសាយ អោយទៅម្ចាស់ផលិតផលផ្ទាល់ណាមួយ ដើម្បីផ្សព្វផ្សាយ
  • ដាក់បញ្ចូលផលិតផល Affiliate ផ្សេងៗដែលទាក់ទងនិងប្លក់របស់អ្នក
  • ធ្វើជាអ្នក Reviews ឬ Sponsored Post អោយម្ចាស់ផលិតផល
  • ដាក់លក់ផលិតផលឌីជីថល ដែលវាអាចជាសៀវភៅ(Ebook) ឬ របស់ផ្សេងៗ
  • អ្នកអាចបើកបង្រៀន វគ្គសិក្សាណាមួយតាមអនឡាញ
  • ផ្តល់ការប្រឹក្សាផ្សេងៗតាមរយៈអនឡាញ
  • ទទួលធ្វើការតាមជំនាញរបស់អ្នក

សរសេរកំណត់ហេតុអំពីជីវិតរបស់អ្នក​ តើការ សរសេរប្លក់ ប្រភេទនេះបានទេ?

នេះគឺជាបែបបទនៃការសរសេរប្លក់ដែលកំពុងរីកចម្រើននិងពេញនិយម ដែលមនុស្សជាច្រើននិយាយអំពីជីវិតប្រចាំថ្ងៃរបស់ពួកគេ អ្នកប្រហែលជាបានឃើញពួកគេជាច្រើននៅលើយូធូបជា Video Blogger ហើយអ្នកក៏អាចធ្វើដូចគ្នានៅលើប្លក់ឬសូម្បីតែនៅលើយូធូប។

ប្រធានបទពេញនិយមមួយចំនួនសម្រាប់ការសរសេរប្លក់ប្រភេទនេះគឺ៖

  • របៀបរស់នៅ
  • ម៉ូត
  • ធ្វើដំណើរ
  • ការលើកទឹកចិត្ត
  • ការកំសាន្ត

ចំពោះ Niche ខាងលើនេះ គន្លឹះដែលសរសេរបានល្អ ហើយទទួលបានការចាប់អារម្មណ៌ គឺសរសេរបែបណាក៏បាន តែត្រូវបង្កប់អោយមានភាពសប្បាយរីករាយចូលរួមផង ព្រោះអ្នកកំពុងតែសរសេរអំពី Niche មួយដែលចង់អោយអ្នកអានទទួលបានបទពិសោធន៍ល្អ។

មកដល់ត្រង់ចំនុចនេះ យើងបានលើកនិយាយខាងលើអំពី Video Blogger ហើយនិង Blogging អ្នកអាចសួរថាតើគួរធ្វើមួយណាទើបល្អក្នុងការ សរសេរប្លក់ ដើម្បីរកលុយ?

ប្រសិនបើអ្នកមានពេលវេលាច្រើន វាជាការប្រសើរណាស់ដែលអាចធ្វើបញ្ចូលគ្នាទាំងពីរ។ ការផលិតមាតិកាវីដេអូ (ការថតសម្លេង ការកែសំរួលនិងការបោះពុម្ភផ្សាយ) គឺចំណាយពេលវេលានិង អាចឈានដល់ការចំណាយថវិកាច្រើនរីឯការបង្កើតមាតិកាអត្ថបទត្រូវការពេលវេលាតិចជាង។ តែប្រសិនបើអ្នកអាចដាក់បញ្ចូលគ្នាបានល្អ Video Blogger និង Blogging នឹងជួយអ្នកឱ្យរីកចម្រើនលឿន ហើយចាប់ផ្តើមរកប្រាក់ចំណូលបានកាន់តែឆាប់។

សម្រាប់អ្នកដែលចង់ធ្វើវេបសាយ ឬ ប្លក់ជាប្រភេទ Video Blogger ខ្ញុំសូមណែនាំអោយប្រើ WordPress Theme មួយនេះដែលមានឈ្មោះថា Vlog – Video Blog & Podcast. Theme នេះបង្កើតឡើងដើម្បីតម្រូវសម្រាប់អ្នកធ្វើ Vlog ជាពិេសសតែម្តង។

Vlog – Video Blog & Podcast

អ្នកអាចប្រើវេបសាយ Placeit ដើម្បីជាជំនួយក្នុងការបង្កើនល្បឿននៃការរចនាទំរង់ផ្សេង ឬរូបរាងផ្សេងៗ នៃវេបសាយ ឬ ប្លក់របស់អ្នក។ គំរូរាប់មុឺនត្រូវបានដាក់បញ្ចូលជាបន្តបន្ទាប់ ដូច្នេះអ្នកអាចចូលមើលបានតាមតម្រូវការ។

កាលពីពេលមុនយើងដែរជាអ្នក សរសេរប្លក់ គឺពឹងផ្អែកលើ Google AdSense ដើម្បីរកលុយពីការសរសេរប្លក់។ ឥឡូវនេះយើងមានបណ្តាញផ្សាយពាណិជ្ជកម្មជាច្រើន និងវិធីសាស្រ្តរកប្រាក់ដែលយើងអាចបង្កើនសក្តានុពលប្រាក់ចំណូលពីការសរសេរប្លក់បានអោយកាន់តែច្រើន។

ប្រសិនបើអ្នកបានប្រើវិធីសាស្រ្តមិនទាន់សម័យទេ នោះការរកលុយពីប្លក់របស់អ្នក វាដល់ពេលដែលត្រូវពិនិត្យឡើងវិញនូវផែនការអាជីវកម្មប្លក់របស់អ្នកហើយ។ បង្កើតការផ្លាស់ប្តូរថ្មីមួយចំនួនផ្លាស់ប្តូរការរចនា រូបរាងទំរង់នៃប្លក់ ឬ វេបសាយអោយមានភាពទាន់សម័យ ងាយស្រួល និងផ្តល់ទំនុកចិត្តអោយអ្នកអាន និងបង្កើនប្រសិទ្ធភាពទីផ្សារនៃប្លក់របស់អ្នក។ ប្រសិនបើអ្នកមិនមែនជាអ្នកចេះ សរសេរកូដកម្មវិធីនោះទេ អ្នកអាចទិញទំរង់រូបរាងនៃវេបសាយ ឬ ប្លក់ដែលអ្នកជំនាញគេបាន ធ្វើរួចជាស្រេចតាមរយៈវេបសាយ​ Themesforest ឬ វេបសាយដទៃទៀតជាច្រើន។

សរសេរប្លក់ បានទទួលលុយហើយទៅដកនៅឯណាវិញ?

អ្នកផ្សាយពាណិជ្ជកម្ម អាចអង្គុយនៅកន្លែងផ្សេងៗ ជុំវិញពិភពលោកហើយមានវិធីពេញនិយមចំនួន ៥ ដែលអ្នកអាចទទួលបានការទូទាត់ពីទូទាំងពិភពលោក។ ខាងក្រោមនេះ គឺជាក្រុមហ៊ុនដែលផ្តល់សេវាទូទាត់លុយ ដ៏ពេញនិយមដែលត្រូវបានអ្នកប្រើប្រាស់អ៊ិនធឺណេតទទួលស្គាល់:

  • PayPal (បច្ចុប្បន្ននៅកម្ពុជាយើង PayPal អាចចាយបាន តែមិនអាចទទួលលុយចូលបានទេ)
  • Payoneer
  • Transferwise
  • Wire transfer (លុយនិងចូល Direct ទៅក្នុងគណនីធនាគារក្នុងស្រុករបស់យើង)
  • CoinBase (ជាប្រភេទ Crypto Payment)

នៅពេលអ្នកចាប់ផ្តើមរកលុយតាមប្លក់ ឬ ពីកន្លែងផ្សេងៗនៃអ៊ីនធឺណេត អ្នកគួរតែមានគណនីទទួលលុយនៅលើគេហទំព័រទាំងអស់ខាងលើដែលអនុញ្ញាតឱ្យអ្នកទទួលបានការទូទាត់ងាយស្រួល និង​ រហ័ស។ វេបសាយទូទាត់លុយទាំងអស់ខាងលើ អ្នកអាចបង្កើតគណនីដោយសេរីនិងងាយស្រួលប្រើ។

ប្រសិនបើអ្នកមានអ្វីចែករំលែក ឬ ចង់បង្ហាញពីយុទ្ធសាស្ត្រដើម្បីរកប្រាក់ពីប្លុករបស់អ្នក? អនុញ្ញាតឱ្យខ្ញុំដឹងនៅក្នុងមតិយោបល់ខាងក្រោមបានទេ? តោះចូលរួមចែករំលែក ឬ សួរជាសំណួរប្រសិនបើមានចម្ងល់ យើងនិងព្យាយាមឆ្លើយអោយបានឆាប់រហ័សតាមដែលអាចធ្វើបាន។

1 comment

ចូលរួមជាសមាជិក

ចូលរួមដោយសេរី! អ្នកនិងទទួលបានព័ត៌មានល្អៗ គំនិតថ្មីៗ ដែលនិងជួយក្នុងការងារ Affiliate Marketing របស់អ្នក។

ចូលរួមជាសមាជិក​ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗ

ចូលរួមជាសមាជិក​ដើម្បីទទួលបាន
អត្ថប្រយោជន៍ផ្សេងៗ

ចូលរួមមិនគិតថ្លៃ! ដោយគ្រាន់តែបញ្ចូលអ៊ីម៉ែលខាងក្រោម

លោកអ្នកបានចូលរួមជាសមាជិកដោយជោគជ័យ!