សម្រាប់លោកអ្នក ដែលទើបតែមានគេហទំព័រថ្មីៗ ឬក៏ទើបតែបង្កើត Facebook Page សម្រាប់លក់ទំនិញ ឬសម្រាប់ផ្សព្វផ្សាយអាជីវកម្មផ្សេងៗ ហើយចង់ធ្វើផ្ទាំងរូបភាព ឬវីដេអូ សម្រាប់ប៉ុស្តអោយមើលទៅឃើញស្អាត តែមិនចេះជំនាញផ្នែកខាងរចនា ឬមិនសូវចេះប្រើកម្មវិធី សម្រាប់រចនា ឬក៏ចេះប្រើកម្មវិធីសម្រាប់រចនាតិចតួចដូចជាកម្មវិធី Photoshop, Illustrator… ក៏ប៉ុន្តែមិនសូវមានគំនិត ដើម្បីធ្វើការរចនាផ្ទាំងពាណិជ្ជកម្មនោះ! លោកអ្នកមកត្រូវកន្លែងហើយ ថ្ងៃនេះសូមណែនាំអោយស្គាល់ វេបសាយមួយដែលមានឈ្មោះថា Placeit ។
Placeit ត្រូវបានគេស្គាល់ និងប្រើប្រាស់ ដោយអ្នកដែលមានជំនាញផ្នែករចនាស្រាប់ហើយ និងមានអ្នកខ្លះទៀត ក៏មិនមានជំនាញផ្នែកនេះ តែក៏នៅតែអាចប្រើប្រាស់គេហទំព័រនេះ ដើម្បីរចនា ផ្ទាំងពាណិជ្ជកម្មស្អាត និងទាក់ទាញបានដូចអ្នកអាជីពអញ្ចឹង។ នៅលើបណ្តាញ នៃការផ្សព្វផ្សាយ ផ្ទាំងរូបភាព ដែលស្អាត ហើយមានភាពទាក់ទាញ ច្បាស់ជាទទួលបាន ការចាប់អារម្មណ៍ ពីសំណាក់អតិថិជន ជាក់ជាមិនខានឡើយ។
ជាការពិតណាស់ ប្រសិនបើយើងមានផលិតផលហើយ តែផ្ទាំងបដាផ្សព្វផ្សាយ មិនស្អាត មើលទៅមិនទាក់ទាញ មើលទៅគ្មានស្តង់ដា ច្បាស់ជាមិនអាចទាញយកចំណាប់អារម្មណ៍របស់ អ្នកមើល ដែលអាចនិងក្លាយជាអតិថិជនយើង នៅថ្ងៃក្រោយក៏ថាបាន។ អ្នកមើលចង់អោយម៉ាក យីហោរផលិតផលដែលពួកគាត់ ចង់ទិញយកមកប្រើប្រាស់ មើលទៅមានស្តង់ដា គួរអោយទុកចិត្តបាន។
ផលិតផលយើងល្អបែបណា? ប្រសិនបើការផ្សព្វផ្សាយរបស់យើងគ្មានស្តង់ដាផងនោះ? ត្រង់នេះហើយទើបធ្វើអោយគេហទំព័រ ប្រភេទបែបPlaceit នេះត្រូវបានបង្កើតឡើង។
ខ្ញុំសូមហៅPlaceit នេះ ថាជាកន្លែងរចនាបែបងាយៗ សម្រាប់អ្នកដែលមិនចង់ចំណាយពេលច្រើនទៅលើការងារនោះ ហើយគេហទំព័រនេះ យើងអាចប្រើបាន ដោយមិនគិតថ្លៃផង និង គិតថ្លៃផង។ នៅក្នុងគេហទំព័រនេះ លោកអ្នកអាចទាញយក ផ្ទាំងរូបភាពសម្រាប់ធ្វើពាណិជ្ជកម្មស្អាតៗ ដោយមិនគិតថ្លៃ តែក៏មានរូបភាព ឬ វីដេអូខ្លះយើងត្រូវចំណាយលុយដើម្បីទិញទើបអាចយកមកប្រើប្រាស់បាន។
ចូលទៅកាន់គេហទំព័រ
Placeit.net
រូបរាងនៃគេហទំព័រនេះ ត្រូវបានរចនាមក អោយមានភាពងាយស្រួលក្នុងការរកមើល អ្វីដែលយើងចង់ធ្វើ ដូចជា បង្កើតផ្ទាំងរចនាសម្រាប់អាវយឺត សម្រាប់ផ្ទាំងផ្សព្វផ្សាយ និងថែមទាំងមាន វីដេអូស្រាប់ ដែលយើងគ្រាន់តែទៅ បន្ថែម កែប្រែ បន្តិចបន្តួច គឺអាចយកមកប្រើប្រាស់បានតែម្តង។ ការប្រើប្រាស់សេវាកម្ម នេះគឺពិតជាជួយសម្រួលដល់ការងារ ផ្នែករចនា និងផ្សព្វផ្សាយរបស់យើងបានច្រើនណាស់។
ដើម្បីរកមើលផ្ទាំងរចនាមួយណាដែលលោកអ្នកពេញចិត្ត បន្ទាប់មកចុចលើផ្ទាំងនោះ លោកអ្នកអ្នកនិងអាចកែប្រែអក្សរ ឬ រូបភាព ពណ៌ផ្សេងៗនៃផ្ទាំងបដានោះ បន្ទាប់ពីកែប្រែរួចរាល់អស់ហើយ អ្នកអាចទាញយកមកប្រើប្រាស់ជាការស្រេច។
លោកអ្នកអាចមើលវីដេអូខាងក្រោម ដើម្បីអោយយល់ដឹងកាន់តែច្បាស់ អំពីការប្រើប្រាស់ផ្សេងៗ នៃគេហទំព័រ Placeitនេះ។
ទម្រង់នៃការប្រើប្រាស់គេហទំព័រPlaceit នេះ គឺងាយស្រួលមិនមានភាពស្មុកស្មាញនោះទេ លោកអ្នកប្រាកដជាអាចប្រើប្រាស់បានដោយងាយ! តោះនៅចាំអីទៀត សាកល្បងចូលទៅប្រើប្រាស់ទាំងអស់គ្នា។

Add comment