Affiliate Cambodia
Adfly

ចែកចាយ Link ក៏បានលុយដែរ ងាយក្នុងការចាប់ផ្តើម

សម្រាប់អត្ថបទដំបូង ដែលទាក់ទងនិងការរកលុយ ដែលជាចំណូលបន្ថែមថ្ងៃនេះ ខ្ញុំសូមលើកយក ការដែលយើងគ្រាន់តែ ចែកចាយ Link សោះក៏អាចបានលុយដែរ។ ហើយមិនទាមទារអោយយើងចេះជំនាញអ្វីច្រើនទេ។ វាល្អបំផុត សម្រាប់ការចាប់ផ្តើម រៀនរកលុយតាមអនឡាញ ហើយជាពិសេសល្អបំផុត សម្រាប់អ្នកដែលមិនមានទុនសម្រាប់វិនិយោគ គឺថាចាប់ផ្តើមដោយមិនចំណាយលុយមុនអ្វីទាំងអស់។

Adf.ly

តម្រូវការក្នុងការចាប់ផ្តើម

  • មិនទាមទារអោយចេះជំនាញអ្វីច្បាស់លាស់នោះទេ
  • ងាយស្រួលក្នុងការចាប់ផ្តើម
  • មិនចំណាយលុយទាល់តែសោះក្នុងការចាប់ផ្តើម
  • មិនបាច់មានវេបសាយ ឬ ប្លក់ក៏អាចចាប់ផ្តើមបាន
  • ប្រើពេលសម្រាប់ធ្វើតិច
  • អ្នកត្រូវមានកុំព្យូទ័រ ឬ ទូរស័ព្ទ
  • អ្នកត្រូវមានអ៊ីធើណេត

ចែកចាយ Link ក៏បានលុយស្តាប់ទៅស្រួលណាស់មែនទេ? ច្បាស់ណាស់ វាអត់មានអីពិបាកក្នុងការចាប់ផ្តើមទាល់តែសោះ អោយតែយើងមានពេលក្នុងការស្វែករកព័ត៌មានផ្សេងៗដើម្បីមកចែកចាយ។

ឧទាហរណ៍: អ្នកចង់ចែករំលែក ព័ត៌មានមួយដែលមានអស័យដ្ឋានដូចខាងក្រោម

https://www.khmerload.com/news/145104

នៅពេលដែលយើងចែកចាយ Link ធម្មតាដូចខាងលើយើងមិនទទួលបានលុយអ្វីនោះទេ។ តែប្រសិនបើអ្នកយក Link នេះទៅ Convert ជាមួយកម្មវិធី Adfly នោះអ្នកនិងទទួលបានលុយ ប្រសិនបើមានអ្នកទស្សនាគាត់ចុះនៅលើ Link ដែលបានប្តូរដោយ Adfly ដែលមានទម្រង់ដូចខាងក្រោមនេះ។

http://apticirl.com/21hq

ដូចដែលអ្នកបានឃើញ Link ខាងលើនេះ គឺបានប្តូរទម្រង់ទៅជា អក្សរផ្សេង ហើយមានចំនួនអក្សរខ្លីជាង Link ដើមខាងលើ។ នៅពេលនេះហើយដែលអ្នកត្រូវយក Link ថ្មីនេះ ទៅចែករំលែកដល់អ្នកប្រើប្រាស់ផ្សេងៗទៀត ហើយនៅពេលដែលគាត់ចុះមើល នោះអ្នកនិងបានលុយពីក្រុមហ៊ុន Adfly។ យ៉ាងណាដែរ? រកលុយតាម LINK ប្រភេទនេះស្តាប់ទៅស្រួលចាប់ផ្តើមធ្វើវាឬទេ?

ចាប់ផ្តើមបង្កើតគណនី

ដើម្បីបង្កើតគណនី លោកអ្នកអាចធ្វើការចុះឈ្មោះជាមួយ គេហទំព័រ Adfly

ចែកចាយ Link បានលុយ

ខាងលើនេះគឺជាទម្រង់ដើម្បីបំពេញឈ្មោះ​ សូមបំពេញព័ត៌មានផ្សេងៗ ខាងលើហើយបន្ទាប់មកទៀត នៅកន្លែង Account Type: ត្រូវជ្រើសរើសយក Link Shrinker ជាទូទៅវារើសអោយដោយ ស្វ័យប្រវត្តិហើយ។

ចំពោះតម្លៃដែលនិងទទួលបានដោយការ ចែកចាយ Link សម្រាប់ការមើល ១០០០ដង លោកអ្នកអាចចូលទៅកាន់ទំព័រផ្លូវការរបស់ក្រុមហ៊ុន Adfly ដើម្បីមើលអំពីតំលៃតាមរយៈ Payout Rates

ក្រោយពេលដំណើរការចូលដល់ Dashboard រួចហើយ អ្នកនិងបានឃើញ ចន្លោះសម្រាប់អោយយើងបញ្ចូល Link ដើមដែលយើងចង់អោយអ្នកមើល គាត់ចូលដល់ក្រោយពេលគាត់ចុះលើ Link របស់ Adfly.

ចែកចាយ Link បានលុយ

នៅចំនុច Domain និង View more options: គេមានជម្រើសអោយយើងជ្រើសរើស: ជម្រើស Random ដែលមានរូប $$$$ ច្រើនបានន័យថា និងបានលុយច្រើនជាងជម្រើសខាងលើ ប្រសិនបើយើងជ្រើសរើសយកជម្រើសនេះ។

បន្ទាប់មកទៀត សូមចុចប៊ូតុង Shrink! ដើម្បីបំលែង Link ដើមទៅជា Adfly Link ដែលមានទម្រង់ដូចខាងក្រោមនេះ។

http://apticirl.com/21hq

ជំហ៊ានបន្ទាប់ គ្រាន់តែយក Link ដែលបំលែងរួច ទៅចែកចាយតាម គេហទំព័រផ្សេងៗ ដែលអ្នកគិតថាអាចប៉ុស្ត Link ប្រភេទនេះបានគឺជាការស្រេច។

លោកអ្នកអាចដកលុយបានពី Adfly តាមរយៈ PayPal និង Payonner តែប៉ុណ្ណោះ។ ដូច្នេះប្រសិនបើមិនទាន់មាន Payonner ទេអាច បង្កើតឥឡូវនេះបាន

អ្នកដែលគាត់បានចុច នៅលើការ ចែកចាយ Link ដែលយើងបានធ្វើនេះ គាត់និងបានឃើញទំព័រថ្មីមួយ ដែលផ្នែកខាងលើ ខាងស្តាំង មាន ៥វិនាទី រាប់ថយក្រោយ! ហើយពេលរាប់អស់ និងបានឃើញប៊ូតុង Skip ad ពណ៌ឡើង។ គាត់គ្រាន់តែចុច Skip ad នោះទៅ គាត់និងបានទៅដល់គេហទំព័រជាក់ស្តែងហើយ។

ទំព័រ Adfly ដែលដាក់ពាណិជ្ជកម្ម IQ Options

សូមបញ្ជាក់ថា: ការ រកលុយតាម LINK ប្រភេទនេះមិនសុវត្ថិភាពក្នុងការប៉ុស្តក្នុងហ្វេសបុក ឬ គេហទំព័របណ្តាញសង្គមមួយចំនួននោះទេ។ សូមប្រុងប្រយ័ត្នក្នុងការចែកចាយ Link ប្រភេទនេះ។

ការចែកចាយ Link របៀបនេះប្រសិនបើអ្នក មានគេហទំព័រខ្លួនឯងនោះវានិងមានភាពងាយស្រួលក្នុងការចែករំលែក ពីព្រោះអ្នកគឺជាម្ចាស់នៃគេហទំព័រនោះតែម្តង។

បង្កើត​ប្លក់ ឬ វេបសាយ ជាមួយ HostGator តម្លៃ $2.75 ក្នុងមួយខែ ដោយប្រើគូប៉ុង SNAPPY និងទទួលបានការបញ្ចុះតម្លៃ 20%

សម្រាប់អ្នកដែលចង់បង្កើតគេហទំព័រអាចប្រើប្រាស់ Link ខាងលើដើម្បីចុះឈ្មោះ ជាមួយនិងគូប៉ុងកូដ SNAPPY ដើម្បីទទួលបានការបញ្ចុះតំលៃ 20%។

ជាចុងក្រោយ ខ្ញុំសង្ឃឹមថានិងមានអ្នកដែលអាចប្រើវិធីនេះដើម្បីអាចរកចំនូលបានខ្លះពីវា បើទោះបីជាវិធីចាស់គម្រិលបន្តិចមែន តែវាអាចនៅប្រើការបាន ហើយនៅតែអាចរកលុយបានអញ្ចឹង។

Add comment

ចូលរួមជាសមាជិក

ចូលរួមដោយសេរី! អ្នកនិងទទួលបានព័ត៌មានល្អៗ គំនិតថ្មីៗ ដែលនិងជួយក្នុងការងារ Affiliate Marketing របស់អ្នក។

ចូលរួមជាសមាជិក​ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗ

ចូលរួមជាសមាជិក​ដើម្បីទទួលបាន
អត្ថប្រយោជន៍ផ្សេងៗ

ចូលរួមមិនគិតថ្លៃ! ដោយគ្រាន់តែបញ្ចូលអ៊ីម៉ែលខាងក្រោម

លោកអ្នកបានចូលរួមជាសមាជិកដោយជោគជ័យ!