អត្ថប្រយោជន៍ Affiliate Marketing គឺមានច្រើន ដូច្នេះហើយថ្ងៃនេះ ខ្ញុំនិងយកវាមកបង្ហាញនៅក្នុងការអត្ថបទនេះ ដើម្បីចែករំលែកអ្នកទាំងអស់គ្នា។
Affiliate Marketing គឺជាការចាប់យកផលិផលណាមួយ យកមកលក់តាមរយៈអនឡាញ ដោយយើងមិនចាំបាច់មានលុយសម្រាប់វីនិយោគសោះក៏បាន ឬមានខ្លះក៏បានដើម្បីធ្វើការងារផ្សព្វផ្សាយទីផ្សារផ្សេងៗ ហើយការធ្វើ Affiliate នេះគឺមានភាពងាយស្រួលបំផុតក្នុងការចាប់ផ្តើម និងមិនតម្រូវអោយយើងមានផលិតផល សម្រាប់ស្តុកទុកខ្លួនឯងទៀតផង។
ការធ្វើ Affiliate Marketing គឺលោកអ្នកអាចទទួលបានលុយកម្រៃជើងសារ (Commission) ពីការលក់តាមរបៀប Affiliate Marketing នេះពីក្រុមហ៊ុនលក់ផលិតផលផ្ទាល់ដូចជា Amazon, eBay, AliExpress, Banggood ជាដើម។
បណ្តាក្រុមហ៊ុនដែលរៀបរាប់ខាងលើនេះ សុទ្ធតែផ្តល់សេវា Affiliate ដើម្បីអោយយើងអាចចុះឈ្មោះធ្វើជា Affiliate Marketing បានដោយងាយ។ ក្រៅពីផលិតផលជាក់ស្តែង លោកអ្នកក៏អាចស្វែងរកផលិតផលប្រភេទ Software ឬ Digital ក៏បានដែរ ហើយមានច្រើនទៀតផង សម្រាប់អោយយើងរើស ដែលអ្នកអាចចូលទៅមើលវេបសាយ Alloutads វេបសាយនេះក៏បានផ្តល់សេវាកម្ម អោយយើងចុះឈ្មោះលក់ផលិតផលធ្វើអោយធ្មេញ ស។ ភាគរយដែលនិងទទួលបានគឺ ៤០% ដែលជាទូទៅប្រសិនបើយើងលក់បានផលិតផលមួយ និងទទួលបានកម្រៃជើងសារ ប្រហែល ៣០ដុល្លារ ទៅ ៧០ដុល្លារ ក្នុងមួយផលិតផល។
ខាងក្រោមនេះគឺជាវីដេអូ ភ្ជាប់ជាមួយ Link ពិសេសរបស់ខ្ញុំ សម្រាប់លក់ផលិតផល SNOW ដែលជាផលិតផលធ្វើអោយធ្មេញ ស, ខ្ញុំបានចុះឈ្មោះធ្វើជា Affiliate របស់ក្រុមហ៊ុននេះ, ហើយការលើកយកមកបង្ហាញនេះ គឺដើម្បីជាគំរូអោយលោកអ្នកបានដឹងថា នេះគឺជាការធ្វើ និងផ្សព្វផ្សាយផលិតផល Affiliate។
សូមបញ្ជាក់ថា: ប្រសិនបើលោកអ្នកចុចលើ Link ពិសេសខាងក្រោមហើយធ្វើការបញ្ជាទិញ នោះខ្ញុំនិងបានកម្រៃជើងសារពីផលិតផលនេះ។ ហើយការបញ្ជាទិញតាមរយៈ Link នេះមិនធ្វើអោយតម្លៃនៃផលិតផលនេះកើនឡើងនោះទេ។ បន្ថែមពីនេះទៅទៀត ជាមួយនិង Link ពិសេសនេះ លោកអ្នកនិងទទួលបានការបញ្ចុះតំលៃ ២០ភាគរយ។
ខាងលើនេះគឺជា ឧទាហរណ៍មួយដែលខ្ញុំយកមកបង្ហាញអំពីការធ្វើ និងផ្សព្វផ្សាយ Affiliate Product ដែលលោកអ្នកធ្វើ និងផ្សព្វផ្សាយបានគ្រប់ទីកន្លែង និង វេបសាយផ្សេងៗ។
លោកអ្នកអាចសាកល្បងលក់ផលិតផលដែលផ្តល់ដោយ Alloutads នេះបានហើយចំពោះការផ្ទេរលុយដែលលក់បានគឺគេអាច ផ្ញើលុយមកចូលក្នុងគណនី ABA ដោយផ្ទាល់តែម្តង។
ចប់ពីការរៀបរាប់ត្រួសៗ យើងមកមើលពី អត្ថប្រយោជន៍ Affiliate Marketing នេះវិញម្តង ដើម្បីអោយយើងដឹងកាន់តែយល់ច្បាស់ថាហេតុអ្វីបានជា ការលក់តាម Affiliate នេះចេះតែមានការកើនឡើងជាលំដាប់ និងពេញនិយមបែបនេះ។
អត្ថប្រយោជន៍ Affiliate Marketing
ប្រសិនបើអ្នកបច្ចុប្បន្នកំពុងតែមានការងារពេញម៉ោងហើយ តែនៅសល់ពេលខ្លះដើម្បីចង់រកលុយបន្ថែមទៀតនោះ អាចមកសាកល្បងធ្វើផ្នែក Affiliate Marketing នេះបាន។ លោកអ្នកអាចមើលពីអត្ថប្រយោជន៍ នៃទីផ្សារនេះដូចខាងក្រោម។
- រកចំណូលក្រៅបន្ថែមបានដោយងាយ
- មិនមានព្រំដែលនៃការរកលុយ គឺអាចធ្វើបាន ២៤ម៉ោង និង ៣៦៥ថ្ងៃក្នុងមួយឆ្នាំតែម្តង
- អាចធ្វើការបាន ពីគ្រប់ទីកន្លែងនៃពិភពលោក
- ចំណាយលុយតិច/មិនចំណាយលុយសោះ ក្នុងការចាប់ផ្តើមធ្វើ
- មិនបង្កភាពឈឺក្បាលច្រើនក្នុងការគ្រប់គ្រង
- អាចទទួលបានកម្រៃជើងសារ ដោយមិនកំណត់
- ធ្វើការដោយឯករាជ្យ និងមានភាពបត់បែន
- មិនតម្រូវអោយមានជំនាញច្បាស់លាស់ ឬ សញ្ញាប័ត្រអ្វីនោះទេ
- មិនតម្រូវអោយផ្ញើរបស់ទៅអតិថិជន ក្រោយពេលគាត់បញ្ជាទិញ ម្ចាស់ផលិតផលធ្វើរឿងនេះដោយខ្លួនគេផ្ទាល់
- មិនតម្រូវអោយមានបុគ្គលិក សម្រាប់ដោះស្រាយបញ្ហា
- មិនចាំបាច់សូម្បីតែ បញ្ចេញមុខរបស់អ្នក (ប្រសិនបើអ្នកមិនចង់)
- អាចធ្វើ Affiliate Marketing ព្រមគ្នា ជាមួយការងារពេញម៉ោងប្រចាំថ្ងៃក៏បាន
ដូច្នេះហើយ ដោយមើលឃើញថា អត្ថប្រយោជន៍ Affiliate Marketing មានច្រើនដូចខាងលើហើយ តើលោកអ្នកគិតយ៉ាងណាដែរ? ចង់សាកល្បងដែរឬទេ? ប្រសិនបើបើចង់សាកល្បង លោកអ្នកត្រូវប្រាកដថា តើប្រភេទ Niche ណាមួយដែលអ្នកត្រូវធ្វើ សូមកំណត់អោយបានច្បាស់លាស់ ការកំណត់ធ្វើអោយអ្នកងាយស្រួលក្នុងការធ្វើការផ្សព្វផ្សាយ និងរៀបចំយុទ្ធសាស្រ្តទីផ្សារ។
មុននិងបញ្ចប់នៃអត្ថបទនេះខ្ញុំសូមបកស្រាយចំណុចមួយអោយបានច្បាស់ថា ការដែលយើងចាប់ផ្តើមធ្វើទីផ្សារ Affiliate Marketing ដោយមិនចំណាយលុយផង និង ចំណាយលុយផង គឺចង់បានន័យថា ប្រសិនបើអ្នកមានលុយខ្លះក្នុងការចាប់ផ្តើម! លុយនោះគឺនិងចំណាយទៅក្នុងការ ផ្សព្វផ្សាយដូចជា ដាក់តាំងផ្សព្វផ្សាយតាមបណ្តាញសង្គម ហ្វេសបុក ឬ បណ្តាវេបសាយផ្សេងៗ នេះហើយជាការចំណាយលុយ! ហើយមិនចំណាយលុយគឺ អ្នកអាចផ្សព្វផ្សាយផលិតផល ដោយយក Link ពិសេសរបស់អ្នកនោះ ទៅផ្សព្វផ្សាយតាមបណ្តា ប៉ុស្ត ឬ អត្ថបទផ្សេងៗក្នុងបណ្តាញសង្គម ដោយរំពឹងថា និងមានអ្នកចាប់អារម្មណ៍ហើយចុចមើល។
ជាចុងក្រោយប្រសិនបើ ការងារប្រចាំថ្ងៃរបស់អ្នក មិនទាន់បានផ្តល់ចំណូលសមរម្យ ឬគ្រប់គ្រាន់នោះទេ លោកអ្នកអាចសាកល្បង ងាកមកចាប់អារម្មណ៍ធ្វើ Affiliate Marketing នេះទៅក៏ល្អម្យា៉ងដែរ។ ជាពិសេស គឺមិនធ្វើអោយប៉ះពាល់ដល់ ការងារប្រចាំថ្ងៃថែមទៀតផង។
ប្រសិនបើមានជាសំណួរ លោកអ្នកអាចសួរនៅក្នុងប្រអប់មាតិកាបញ្ចេញមតិខាងក្រោម ខ្ញុំនិងធ្វើការឆ្លើយតបតាមពេលវេលាដ៏សមរម្យណាមួយ នូររាល់សំណួរទាំងអស់នោះ។
សូមអរគុណ!
Add comment