សួស្តីអ្នកដែលអានគេហទំព័រ AffCam ទាំងអស់គ្នា, នៅថ្ងៃនេះខ្ញុំនឹងនាំយកប្រធានបទមួយ ទាក់ទងនឹងការប្រើប្រាស់ Advertising Plugin មួយរបស់ WordPress។ ខ្ញុំជឿថា អ្នកដែលធ្វើ Affiliate Marketing ហើយមានគេហទំព័រផ្ទាល់ខ្លួន ច្បាស់ជាមានភាពមិនងាយស្រួល ក្នុងការគ្រប់គ្រងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័ររបស់ខ្លួន។
Plugin ដែលយើងយកមកនិយាយនេះ គឺប្រើសម្រាប់គ្រប់គ្រងនូវផ្ទាំងផ្សាយពាណិជ្ជកម្ម ដែលបង្ហាញនៅតាមទីតាំងផ្សេងៗ នៃគេហទំព័ររបស់យើង។ ការប្រើប្រាស់ Plugin ដើម្បីគ្រប់គ្រងនេះ គឺវាមានភាពងាយស្រួលច្រើន ជាងយើងសរសេឬ កូដ Html សុទ្ធ ដោយខ្លួនឯង។ ហើយចំនុចពិសេសមួយទៀតនោះគឺ អ្នកមិនចាំបាច់ចេះសរសេរកូដ ក៏អាចប្រើបានដែរ។
ក្រៅពីផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ Plugin មួយនេះ ក៏មានទម្រង់ Responsive ដែលធ្វើឲ្យផ្ទាំងពាណិជ្ជកម្មរបស់យើងផ្លាស់ប្ដូររូបរាង ពីទំហំ សម្រាប់មើល លើកុំព្យូទ័រទៅជារូបរាងសម្រាប់ទូរសព្ទដៃផងដែរ។
Plugin យើងកំពុងតែយកមកនិយាយនេះ គឺមានឈ្មោះថា Adning Advertising, ហើយបានដាក់តាំងលក់នៅគេហទំព័រ Codecanyon មានចំនួនលក់រហូតទៅដល់ 9,210 ឯកតា ហើយចំពោះតម្លៃក្នុងមួយ ឯកតា គឺ 29$។

Plugin នេះផលិតឡើងដោយក្រុមមួយដែលមានឈ្មោះថា Tunafish ដែលពួកគាត់ជាអ្នកផលិត Plugin សម្រាប់ WordPress ហើយជាសមាជិកនៃ គេហទំព័រ Codecanyon តាំងពី ២០០៨ មកម៉្លេះ។
លក្ខណៈសម្បត្តិ
- Create, Manage and Display Unlimited ADS.
- Auto Positioning & Display Filters
- Ad rotation with modern transition effects
- Targeted Advertising
- Create Floating Content, Popups and Notification Bars
- ADS for All Custom Post Types
- Special Google AdSense Support
- HTML5 Banner Support
- Sell AD Spots – WooCommerce Integration
- Mobile/Device Detection – 100% Responsive
- Use page builders like Gutenberg, Visual Composer, Elementor to create banners
- Google Analytics Integration
- AMP (Accelerated Mobile Pages) Support
វិធីប្រើប្រាស់ Adning Advertising
ក្នុងការចាប់ផ្តើមដំបូង ជាមួយ Adning Advertising អ្នកអាចបង្កើតដូចជា:

- Campaigns: យើងអាចហៅថា យុទ្ធនាការ នៅក្នុង Campaigns យើងអាចកំណត់ពេលវេលា ថ្ងៃ ខែ ឆ្នាំ ទីកន្លែង ឬ ប្រទេស សម្រាប់ដាក់អោយ ផ្ទាំងពាណិជ្ជកម្មរបស់យើងបង្ហាញ។
- ឧទាហរណ៍: អ្នកបង្កើត Campaigns មួយដែលអោយវាបង្ហាញត្រឹមតែខែ មេសា តែប៉ុណ្ណោះ។ ពេលដែលយើងកំណត់បែបនេះ នោះគ្រប់ផ្ទាំងពាណិជ្ជកម្មដែលយើងបាន បង្កើត ហើយកំណត់អោយដើរជាមួយ Campaigns នេះ និងមិនបង្ហាញនៅខែផ្សេង ក្រៅតែពីខែ មេសា នោះទេ។ អ្នកអាចបង្កើតបាន Campaigns ច្រើនតាមតម្រូវការរបស់អ្នក។

- Banner: ជាកន្លែងសម្រាប់លោកអ្នក ដាក់បញ្ចូលនៅផ្ទាំងពាណិជ្ជកម្ម។

- Ad Zones: គឺជាកន្លែងសម្រាប់ដាក់បញ្ចូល Banner ជាច្រើនរួមគ្នានៅកន្លែងតែមួយ។
- ឧទាហរណ៍: នៅផ្នែកខាងលើនៃ គេហទំព័រ អ្នកមាន Ad zones មួយដែលមានឈ្មោះថា Top Ad zones ហើយនៅក្នុង Ad Zones នោះ យើងអាចកំណត់ដាក់ ផ្ទាំងពាណិជ្ជកម្ម ច្រើនប្រភេទចូលក្នុង Ad Zones នោះ។ ក្នុង Ad zone មានកន្លែងកំណត់សម្រាប់បង្ហាញ ផ្ទាំងពាណិជ្ជកម្ម អោយបង្ហាញម្តងមួយៗ ឬ បង្ហាញម្តងទាំងអស់ក៏បាន។

វិធីដាក់បង្ហាញ Adzone និង Banner អោយបង្ហាញនៅលើគេហទំព័រ
នៅពេលដែលអ្នកចុច ដើម្បីបង្កើត ឬ កែប្រែ Banner ឬ Adzone អ្នកនិងបានឃើញ ផ្នែកមួយគេដាក់ថា Export: អ្នកអាច Export ដោយប្រើ Shortcode ឬ Embed ជា Script ឬ Iframe បាន។

ខាងក្រោមនេះ គឺជាទីតាំងដែលអ្នកអាច ប្រើប្រាស់ Adning ដើម្បីបង្ហាញផ្ទាំងពាណិជ្ជកម្ម
ក្រៅពីការបង្ហាញត្រួសៗខាងលើនោះ លោកអ្នកអាចចូលទៅគេហទំព័រ CodeCanyon ដើម្បីមើលព័ត៌មានលំអិតបន្ថែមទៀតរបស់ Plugin Adning Advertising នេះ។
Add comment