Affiliate Cambodia
exoclick

Exoclick AdNetwork: សម្រាប់ម្ចាស់គេហទំព័រ អាចរកចំណូលពីនេះបាន

Exoclick AdNetwork គឺជាក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម តាមអ៊ិនធើណែត ដូចទៅហ្នឹង Google Adsense ដែរ ហើយ Exoclick មានមូលដ្ឋាននៅទីក្រុងបាសេឡូណា។ ក្រុមហ៊ុននេះផ្តល់សេវាកម្ម សម្រាប់អ្នកផ្សាយពាណិជ្ជកម្ម ដែលអាចដាក់ផ្ទាំងបដាពាណិជ្ជកម្ម ដែលហៅថា Advertiser ហើយក៏បានផ្តល់សេវាកម្ម ដែលអនុញ្ញាតិអោយ ម្ចាស់គេហទំព័រ ចុះឈ្មោះដើម្បីក្លាយជាសមាជិកនៃ Exoclick ហើយយកផ្ទាំងបដាពីអ្នកផ្សាយពាណិជ្ជកម្ម ទាំងអស់នោះទៅដាក់ផ្សាយ នៅលើគេហទំព័ររបស់ពួកគាត់គេហៅថា Publishers

ExoClick ត្រូវបានបង្កើតឡើងនៅខែធ្នូឆ្នាំ ២០០៦ ដែលជាគំរោងបង្កើតឡើង ដោយនាយកប្រតិបត្តិបច្ចុប្បន្នលោក Benjamin Fonzé។ ExoClick បានបើកដំណើរការ សេវាកម្មទៅកាន់ទីផ្សារអន្តរជាតិភ្លាមៗ ហើយទទួលបានការចាប់អារម្មណ៍ជាមធ្យម ២០ លានក្នុងមួយថ្ងៃ។ ក្នុងឆ្នាំ ២០០៩ ក្រុមហ៊ុនទទួលបានការចាប់អារម្មណ៍ ២០០ លានក្នុងមួយថ្ងៃ ហើយនៅឆ្នាំ ២០១០ វាបានវិវត្តដល់ ៥០០ លានចំណាប់អារម្មណ៍ប្រចាំថ្ងៃ។ គិតត្រឹមឆ្នាំ ២០១៩ ExoClick កំពុងមានការចាប់អារម្មណ៍ប្រចាំថ្ងៃ ៧ ពាន់លាននាក់ (Daily Impressions)។

នៅឆ្នាំ ២០១៥ ក្រុមហ៊ុននេះ បានឈានទៅកាន់តំណែងលេខរៀងទី ៤ នៃទីផ្សារ AdNetwork ជុំវិញពិភពលោក ដោយយោងតាម W3Techs.

ដូច្នេះនៅក្នុងអត្ថបទនេះ យើងនិយាយអំពី Exoclick ដែលខ្ញុំនឹងប្រាប់អំពីប្រយោជន៍នឹង មូលហេតុមួយចំនួនដែលយើងត្រូវចុះឈ្មោះជាសមាជិកនៃ Exoclick នេះ។ អត្ថបទនេះ គឺសរសេរសម្រាប់ អ្នកដែលមានគេហទំព័រផ្ទាល់ខ្លួនដើម្បីយកទៅអនុវត្តិ ប្រសិនបើអ្នកមិនទាន់មានគេហទំព័រនោះទេ អ្នកមិនអាចទទួលបានអត្ថប្រយោជន៍ Exoclick AdNetwork នេះទេ។ ពីព្រោះនៅពេលដែលគាត់មាន Exoclick Account គាត់អាចយកផ្ទាំងពាណិជ្ជកម្ម ទាំងនោះទៅដាក់នៅលើគេហទំព័រគាត់បាន ហើយគាត់និងទទួលបានលុយមកវីញ តាមរយៈ ការដាក់ផ្សាយផ្ទាំងពាណិជ្ជកម្មទាំងនោះ។

ប្រសិនបើអ្នកចាប់អារម្មណ៍ចង់បង្កើតគេហទំព័រ លោកអ្នកអាចចូលទៅអាននៅអត្ថបទនេះ ដែលមានចំណងជើងថា: បង្កើតប្លក់ ជាមួយ WordPress ងាយស្រួលចាប់ផ្តើម ។ ឬមួយក៏អាចចាប់ផ្តើមបង្កើតគេហទំព័រ ភ្លាមៗតែម្តងជាមួយ Website Builder របស់ក្រុមហ៊ុន HostGator អ្នកអាចទទួលបានការបញ្ចុះតម្លៃ ប្រសិនបើចុះឈ្មោះទិញ Hosting តាមរយៈតំណរភ្ជាប់ខាងក្រោម។

បង្កើត​ប្លក់ ឬ វេបសាយ ជាមួយ HostGator តម្លៃ $2.75 ក្នុងមួយខែ ដោយប្រើគូប៉ុង SNAPPY និងទទួលបានការបញ្ចុះតម្លៃ 20%

សូមបញ្ជាក់ថាប្រសិនបើគេហទំព័ររបស់អ្នកបានយក Google Adsense ហើយនោះ ក៏អាចដាក់ដំណើរការរួមគ្នាជាមួយ Exoclick នេះបានដែរ។

ប្រភេទផ្ទាំង​​ផ្សាយពាណិជ្ជកម្ម

Exoclick មានទម្រង់ទាំងស្វាយពាណិជ្ជកម្មជាច្រើនជម្រើសសម្រាប់អោយលោកអ្នកជ្រើសរើសដើម្បីធ្លាក់សាយនៅលើវេបសាយរបស់លោកអ្នក ទម្រង់ទាំងនោះមានដូចជា:

សម្រាប់បង្ហាញនូវលើកុំព្យូទ័រ

  • Billboard banner
  • In-video banner
  • Native advertising
  • Display Banners (300×250, 468×60, 728×90, 250×250, 120×600, 160×600, 315×300)
  • Sticky banners
  • Pop-unders
  • Instant message
  • Video Banners
  • Pre-roll in-stream video
  • In-video ads
  • Direct links

សម្រាប់បង្ហាញនូវលើទូរស័ព្ទដៃ

  • Interstitial
  • Display Banners
  • Instant message
  • Pop-unders
  • Mobile redirects

ជម្រើសសម្រាប់កំណត់គោលដៅដើម្បីបង្ហាញពាណិជ្ជកម្ម

  • keyword targeting
  • IP range targeting
  • language targeting
  • geo-targeting
  • contextual targeting
  • browser targeting
  • operating system targeting
  • device targeting
  • mobile carrier targeting
  • site targeting
  • frequency capping targeting
  • day-parting targeting

ប្រសិនបើអ្នកជាម្ចាស់គេហទំព័រ ការគ្រង់គ្រងផ្ទាំងពាណិជ្ជកម្មគឺសំខាន់ ហើយស្មុកស្មាញ តែប្រសិនបើអ្នកប្រើប្រាស់ WordPress ខ្ញុំមានអត្ថមួយដែលសរសេរអំពី ការគ្រប់គ្រងផ្ទាំងផ្សាយផ្សាយពាណិជ្ជកម្ម ហើយមិនតម្រូវអោយសរសេរកូដអ្វីទាំងអស់។

វិធីក្នុងការទទួលលុយសម្រាប់ម្ចាស់គេហទំព័រ

ម្ចាស់គេហទំព័រ ដែលបានយកផ្ទាំងពាណិជ្ជកម្មរបស់ Exoclick AdNetwork ទៅដាក់ផ្សាយនោះ អាចទទួលលុយបាន ជាប្រចាំសប្តាហ៍ និងប្រចាំខែ សម្រាច់លើយើងខ្លួនឯងជាអ្នកកំណត់។ ចំណែកឯការទទួលលុយវិញ គឺគេនិងផ្ញើលុយចេញតាមរយៈ Paypal, Paxum, WebMoney, និង Wire Transfer។ សូមចំណាំថា ប្រសិនបើយើងរើសយក Wire Transfer នោះយើងអាចដកលុយបានជាប្រចាំខែតែប៉ុណ្ណោះ។

  • Wire Transfer: ចំនួនតិចបំផុតដែលអាចដកបានគឺ $500
  • Paxum: ចំនួនតិចបំផុតដែលអាចដកបានគឺ $20
  • PayPal: ចំនួនតិចបំផុតដែលអាចដកបានគឺ $20
  • WebMoney: ចំនួនតិចបំផុតដែលអាចដកបានគឺ $200

ExoClick ជួយ Publishers រកប្រាក់ចំណូលច្រើន តាមដែលពួកគេធ្វើទៅបាន ហើយក្រុមហ៊ុនមួយនេះ ក៏មាន Platform ដែលអោយយើងមើលឃើញតារាងទិន្នន័យភ្លាមៗផងដែរ រួមជាមួយនិងភ្នាក់ងារ រង់ចាំជួយអតិថិជន២៤ម៉ោង។

ក្រៅពីការប្រើប្រាស់ Exoclick AdNetwork តែឯងហើយ លោកអ្នកក៏អាចភ្ជាប់ Exoclick ជាមួយកម្មវិធីសម្រាប់គ្រង់គ្រង ផ្សាយពាណិជ្ជកម្ម ដើម្បីអោយបង្កើនចំណូលបានថែមទៀត ជាមួយ AdSpyGlass។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចូលទៅមើលនៅគេហទំព័រ AdSpyGlass ។

Add comment

ចូលរួមជាសមាជិក

ចូលរួមដោយសេរី! អ្នកនិងទទួលបានព័ត៌មានល្អៗ គំនិតថ្មីៗ ដែលនិងជួយក្នុងការងារ Affiliate Marketing របស់អ្នក។

ចូលរួមជាសមាជិក​ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗ

ចូលរួមជាសមាជិក​ដើម្បីទទួលបាន
អត្ថប្រយោជន៍ផ្សេងៗ

ចូលរួមមិនគិតថ្លៃ! ដោយគ្រាន់តែបញ្ចូលអ៊ីម៉ែលខាងក្រោម

លោកអ្នកបានចូលរួមជាសមាជិកដោយជោគជ័យ!