Affiliate Cambodia
affiliate network

Affiliate Network: តើអ្នកធ្លាប់ស្គាល់មកពីមុនដែរឬទេ?

Affiliate Network គឺជាអ្នកដែលឈរនៅកណ្តាល រវាងម្ចាស់អាជីវកម្ម និង​ អ្នកផ្សព្វផ្សាយ ដែលយើងហៅថា Publishers។

មូលហេតុដែលនាំអោយមានសេវាកម្មប្រភេទ Network នេះកើតមានឡើង គឺដោយសារតែ​​ចង់ធ្វើអោយមានភាពងាយស្រួលដល់ Publishers កុំអោយពួកគាត់ពិបាកក្នុងការ ទៅស្វែងរកផលិតផល ឬ សេវាកម្មយកមកផ្សព្វផ្សាយ ពីតាមបណ្តាគេហទំព័រផ្សេងៗគ្នា ហើយមានទីតាំងខុសគ្នា ជាហេតុនាំអោយពិបាកក្នុងពេលត្រួតពិនិត្យទិន្នន័យដែលយើងលក់បាន។

សាកស្រមៃថា លោកអ្នក បានចុះឈ្មោះធ្វើជា អ្នកលក់សម្រាប់ក្រុមហ៊ុន ចំនួន ១០ក្រុមហ៊ុន ដូច្នេះប្រសិនបើអ្នកចង់ត្រួតពិនិត្យមើលទិន្នន័យ នៃការលក់ផលិតផល ឬ សេវាកម្មនៃក្រុមហ៊ុនទាំងនោះ អ្នកត្រូវបើកមើលគេហទំព័រសម្រាប់ Affiliate នៃបណ្តាក្រុមហ៊ុនទាំងនោះម្តងមួយៗ។

ដូច្នេះហើយ Network គឺជាកន្លែងប្រមូលផ្តុំ ផលិតផល ឬ សេវាកម្ម ផ្សេងៗ មកជួបជុំគ្នានៅកន្លែងតែមួយ។

ដូចម្តេចដែលហៅថា Affiliate Network?

សម្រាប់ម្ចាស់អាជីវកម្មវិញ ក៏ទទួលបានអត្ថប្រយោជន៍ច្រើនដូចជា: ប្រព័ន្ធគ្រប់គ្រង តាមដានតំណភ្ជាប់, ប្រព័ន្ធគ្រប់គ្រង ការបង់លុយទៅអោយអ្នកផ្សព្វផ្សាយ។ ហើយចំណុចមួយដែលពិសេសបំផុតនោះគឺ ម្ចាស់អាជីវកម្មទាំងអស់ អាចទទួលបាន អ្នកផ្សព្វផ្សាយល្អៗ ឬ ពូកែៗ ដើម្បីលក់ផលិតផលអោយគាត់។

ប្រភេទនៃ Affiliate Network

Network ប្រភេទនេះ ត្រូវបានគេឃើញថា មានទម្រង់ខុសៗគ្នា ហើយមានច្រើនប្រភេទទៀតផង ដោយប្រភេទខ្លះ ផ្តោតសំខាន់ទៅលើតែ Niche មួយប្រភេទប៉ុណ្ណោះ តែក៏មានខ្លះទៀតមាន Niche ច្រើនសម្រាប់អោយយើងជា អ្នកផ្សព្វផ្សាយ មានជម្រើសច្រើនក្នុងការជ្រើសរើស។

ឧទាហរណ៍ : MarketHealth គឺជា Network មួយដែល ផ្តល់អោយ អ្នកផ្សព្វផ្សាយ ជ្រើសរើសផលិតផល សុខភាព និងសម្ផស្សតែប៉ុណ្ណោះ ដើម្បីយកទៅផ្សព្វផ្សាយ មិនមានផលិតផលផ្សេងៗ ក្រៅពីនេះទេ។ ដូច្នេះហើយប្រសិនបើ អ្នកផ្សព្វផ្សាយ ដែលផ្ដោតសំខាន់ទៅលើ Niche ប្រភេទនេះ អាចចុះឈ្មោះចូលរួមជាសមាជិកនៅ Network ខាងលើ ហើយអ្នកអាចចាប់ផ្តើមផ្សព្វផ្សាយបានហើយ។

ផ្ទាំងខាងក្នុង MarketHealth

ផ្ទុយទៅវិញ Network ផ្សេងទៀតផ្តល់ Niche ចម្រុះដែលយើងអាចស្វែងរក ផលិតផលផ្សេងៗ ច្រើនប្រភេទខុសគ្នា ដើម្បីធ្វើការផ្សព្វផ្សាយ។ អ្នកនិងមានជម្រើសច្រើន សម្រាប់ Network ដែលផ្តល់ជម្រើសច្រើនប្រភេទបែបនេះ ព្រោះជាទូទៅ យើងម្នាក់ៗអាចធ្វើ ២ ទៅ ៣ Niche ផ្សេងៗគ្នា ដូច្នេះមានជម្រើសច្រើនគឺល្អប្រសើរ។

Network ទាំងអស់ គឺមិនមែនបើកទូលំទូលាយ ជាទូទៅសម្រាប់អោយយើងមើលឃើញ Affiliate Program ជាសារធារណៈនោះទេ។ អ្នកត្រូវចុះឈ្មោះ ដោយការបំពេញទម្រង់ បែបបទជាមុនសិន ហើយជំហ៊ាននៃការបំពេញនេះ គឺសំខាន់ លោកអ្នកត្រូវបំពេញទម្រង់មួយចំនួន ហើយកន្លែងខ្លះនៃទម្រង់នោះ គេតម្រូវអោយអ្នកសរសេរពីបទពិសោធន៍នៃការធ្វើ អ្នកផ្សព្វផ្សាយ របស់អ្នកកន្លងមក។ អ្នកត្រូវសរសេរបទពិសោធន៍អោយបានល្អប្រសិនបើអ្នកមាន ហើយត្រូវអមជាមួយគេហទំព័ររបស់អ្នកផងដែរបើមាន ការអមជាមួយគេហទំព័រ កាន់តែធ្វើអោយអ្នកងាយនិងទទួលបានការ យល់ព្រមដើម្បីបានចូលរួមជាមាជិកនៃ Network នោះ។

បង្កើត​ប្លក់ ឬ វេបសាយ ជាមួយ HostGator តម្លៃ $2.75 ក្នុងមួយខែ ដោយប្រើគូប៉ុង SNAPPY និងទទួលបានការបញ្ចុះតម្លៃ 20%

ចំណុចពិសេសមួយទៀតសម្រាប់ អ្នកផ្សព្វផ្សាយ គឺអ្នកអាចនិងទទួលបាន Affiliate Manager ដែលពួកគាត់និងចាំជួយ នូវរាល់បញ្ហាដែលយើងបានជួបប្រទះ ម្យ៉ាងវិញទៀតពួកគាត់ក៏អាចណែនាំផលិតផល និងវិធីសាស្រ្តផ្សេងៗដើម្បីអោយយើងងាយស្រួលក្នុងការធ្វើទីផ្សារផងដែរ។ សូមចំណាំថា Affiliate Manager មិនមែនផ្តល់អោយគ្រប់ Network នោះ។

នៅពេលដែលអ្នកទទួលបានការយល់ព្រមពី Network ហើយ! ជំហ៊ានបន្ទាប់គឺ រកមើលផលិតផល ដែលអ្នកចង់ផ្សព្វផ្សាយ ក្រោយមកទៀត អ្នកត្រូវផ្ញើសំណើរទៅផ្ទាល់ទៅម្ចាស់ផលិតផល ឬ អាជីវកម្មនោះ តាមរយៈឧបករណ៍ដែលមានស្រាប់ ដែលផ្តល់ដោយ Network ផ្ទាល់តែម្តង ងាយស្រួល និងមិនតម្រូវអោយយើង បំពេញទម្រង់ដដែលៗច្រើនដងនោះទេ ដោយសារតែយើងបានបំពេញរួចហើយជាមួយ Network កាលពីចុះឈ្មោះលើកដំបូង។

ផលិផលជាច្រើនមាននៅក្នុង Shareasale Network

មកដល់ត្រង់ចំណុចនេះ សូមចង់ចាំថា មិនមែនគ្រប់ទម្រង់ដែលយើងផ្ញើទៅម្ចាស់អាជីវកម្ម ដើម្បីស្នើសុំធ្វើជា អ្នកផ្សព្វផ្សាយ របស់គេ សុទ្ធតែទទួលបានការយល់ព្រមទាំងអស់នោះទេ។ ម្ចាស់អាជីវកម្មខ្លះគាត់ជ្រើសរើសយកតែ អ្នកផ្សព្វផ្សាយណាដែលមានគុណភាព និង មានគេហទំព័រ ដែលសរសេរ ឬ ផ្សព្វផ្សាយទាក់ទងទៅហ្នឹងផលិតផលរបស់គាត់តែប៉ុណ្ណោះ។

ឧទាហរណ៍ថា: អ្នកមានគេហទំព័រមួយ ដែលសរសេរផ្តោតសំខាន់ទៅលើ Niche ផ្នែកសំលៀកបំពាក់ និងម៉ូតនិយម តែនៅពេលដែលអ្នក ផ្ញើទម្រង់សុំធ្វើជា Affiliate របស់ក្រុមហ៊ុនមួយ ដែលផ្តល់សេវាកម្មផ្នែកលក់ចំណីសត្វ។ ការធ្វើបែបនេះ អ្នកនិងមិនងាយទទួលបានការយល់ព្រមអោយធ្វើជាអ្នកលក់របស់គេទេ ព្រោះខុស Niche គ្នាឆ្ងាយពេក។ ត្រូវព្យាយាមពិនិត្យមើល អោយបានច្បាស់លាស់ ថាតើ Niche មួយណាដែលត្រូវនិងគេហទំព័រ ឬ កន្លែងដែលយើងត្រូវយកផលិតផលនោះ ទៅផ្សព្វផ្សាយ។

អត្ថប្រយោជន៍ Affiliate Marketing ដែលយើងត្រូវដឹង

Affiliate Network ក៏បានផ្តល់នៅ ទម្រង់ព័ត៌មានផ្សេងៗទៀត ដើម្បីអោយយើងអាចតាមដានសកម្មភាពការងាររបស់យើង ដូចជាការបង្ហាញទិន្នន័យដែលយើងលក់បាន និងចំនួនកម្រៃជើងសារដែលយើងនិងទទួលបាន។ ក្រៅពីនេះ ក៏មានកន្លែងសម្រាប់អោយយើងផ្លាស់ប្តូរ នូវរបៀបនៃការទទួលលុយ ដើម្បីទូទាត់កម្រៃជើងសារនោះ។

ដូច្នេះប្រសិនបើអ្នកចាប់ផ្តើមក្នុងវិស័យ Affiliate Marketing នេះ អ្នកត្រូវយល់ និងស្គាល់អោយច្បាស់អំពី Network ដែលល្អ និងមានឈ្មោះល្បី ព្រោះពួកគេនិងមិនមានបញ្ហាក្នុងការផ្ទេរលុយយឺត និងមិនបោកប្រាស់យើង។

ខាងក្រោមនេះជា Network មួយចំនួនដែលមានឈ្មោះបោះសំលេង ហើយអ្នកអាចទុកចិត្តបាន: Shareasale, alloutads, impact, CJ, clickbank… ខ្ញុំសង្ឃឹមថាអ្នកនិងអាចជ្រើសរើស Network ល្អមួយបាន ហើយចាប់ផ្តើមអាចរកចំណូលបន្ថែមបាន។

Add comment

ចូលរួមជាសមាជិក

ចូលរួមដោយសេរី! អ្នកនិងទទួលបានព័ត៌មានល្អៗ គំនិតថ្មីៗ ដែលនិងជួយក្នុងការងារ Affiliate Marketing របស់អ្នក។

ចូលរួមជាសមាជិក​ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗ

ចូលរួមជាសមាជិក​ដើម្បីទទួលបាន
អត្ថប្រយោជន៍ផ្សេងៗ

ចូលរួមមិនគិតថ្លៃ! ដោយគ្រាន់តែបញ្ចូលអ៊ីម៉ែលខាងក្រោម

លោកអ្នកបានចូលរួមជាសមាជិកដោយជោគជ័យ!