Affiliate Cambodia
fiverr

គេហទំព័រ Fiverr សម្រាប់ម្ចាស់អាជីវកម្ម និង អ្នកធ្វើការឯករាជ្យ

គេហទំព័រ Fiverr គឺមានប្រជាប្រិយភាព ម្ចាស់អាជីវកម្ម យូរហើយ ឬ ក៏ម្ចាស់អាជីវកម្មថ្មីថ្មោង ដែលកំពុងស្វែងរកអ្នកជំនាញផ្នែកខាង ឌីជីថល មករចនា Logo, រចនាគេហទំព័រ ឬក៏សរសេរអត្ថបទ សម្រាប់ប្លក់របស់អ្នក។

មួយវិញទៀត ប្រសិនបើអ្នកមិនមែនជាម្ចាស់អាជីវកម្ម តែអ្នកមានជំនាញច្បាស់លាស់ក្នុងការបង្កើត គេហទំព័រ, រចនារូបភាពផ្សេងៗ ឬក៏ជំនាញអ្វីក៏ដោយ ឱ្យតែទាក់ទងនិងឌីជីថលក៏អ្នកអាច រកលុយបន្ថែម ជាមួយគេហទំព័រ Fiverr នេះបានដែរ។

Fiverr អនុញ្ញាតឱ្យអ្នកលក់ និងអ្នកទិញ ភ្ជាប់ទំនាក់ទំនងគ្នា ដើម្បីទិញឬលក់សេវាកម្មឌីជីថលផ្សេងៗ ហើយសេវាកម្មទាំងអស់នោះ ចាប់ផ្ដើមពីចំនួនទឹកប្រាក់ 5 ដុល្លារ តែប៉ុណ្ណោះ។

ជាមួយនឹងគេហទំព័រ Fiverr, លោកអ្នកអាចស្វែងរកសេវាកម្មឌីជីថលផ្សេងៗ តាមតំរូវការរបស់លោកអ្នក ជាមួយនឹងតម្លៃទាបជាងគេ ដែលលោកអ្នក ពិបាកនឹងរកនៅតាមបណ្តារគេហទំព័រផ្សេងៗទៀត។

ប្រសិនបើអ្នកគឺជាម្ចាស់អាជីវកម្ម លោកអ្នកច្បាស់ជាត្រូវការ Logo, Leaflet, Banner ឬការងារ ឌីជីថលផ្សេងៗ សម្រាប់អាជីវកម្មរបស់អ្នក ដូច្នេះហើយចូលទៅកាន់គេហទំព័រ Fiverr ហើយវាយស្វែងរក សេវាកម្មណាមួយដែលអ្នកចង់បាន ពេលនោះអ្នកនឹងបានឃើញ អ្នកធ្វើការឯករាជ្យជាច្រើន អមជាមួយនិងតំលៃដែលមានស្រាប់ កំពុងរង់ចាំ សម្រេចការងារអោយលោកអ្នក។

អ្នកអាចសាកល្បង ស្វែករកពាក្យថា Logo Design នៅប្រអប់ស្វែងរកខាងក្រោមនេះបាន:

ជាមួយនឹង Fiverr អ្នកអាចជ្រើសរើសអ្នកធ្វើការឯករាជ្យ ទៅតាមជំនាញ ទៅតាមប្រភេទការងារដែលពួកគាត់មាន ទៅតាមបទពិសោធន៍ដែលពួកគាត់ទទួលបានពីអតិថិជនមុន ហើយជាពិសេសជាងនេះទៀតនោះ គឺប្រព័ន្ធ បង់ប្រាក់។ លោកអ្នកបង់ប្រាក់នៅពេលដែលការងារហើយតែប៉ុណ្ណោះ ដូច្នេះប្រសិនបើអ្នកធ្វើការឯករាជ្យណាមួយ មិនបានបំពេញការងារទាន់ពេលវេលាដូចការសន្យា អ្នកអាច ប្រើប្រាស់ប្រព័ន្ធ ទំនាក់ទំនងដែលមានស្រាប់ និយាយគ្នាដោះស្រាយបញ្ហាដែលកើតមានឡើង។

មកដល់ត្រង់ចំណុចនេះ ប្រសិនបើអ្នក គឺជាអ្នកផ្ដល់សេវាកម្មឌីជីថល អ្នកអាចចុះឈ្មោះ ហើយបង្កើតគណនីនៅក្នុង គេហទំព័រ Fiverr នេះ ហើយរៀបចំទំព័រសេវាកម្មរបស់អ្នក អមជាមួយ បទពិសោធន៍ ការងារ ផ្សេងៗដែលអ្នកធ្លាប់មានពីមុនមក ដាក់នៅក្នុងទំព័រនោះ។

ក្រោយពីរៀបចំទំព័ររួចហើយ អ្វីដែលអ្នកត្រូវធ្វើបន្តទៀតនោះគឺ ចាប់ផ្តើមផ្សព្វផ្សាយ ទំព័រ Fiverr របស់អ្នក ហើយរង់ចាំអតិថិជនមកប្រើប្រាស់ សេវាដែលអ្នកផ្តល់អោយជាការស្រេច។

គេហទំព័រ Fiverr

Fiverr ជាគេហទំព័រដែលល្បី និងទទួលបានការទុកចិត្តពីបណ្តា អ្នកប្រើប្រាស់ អ៊ីនធើណិត និងម្ចាស់អាជីវកម្មជាច្រើនជុំវិញពិភពលោក។ ខ្ញុំផ្ទាល់ ក៏ធ្លាប់បានប្រើប្រាស់សេវា សរសេរអត្ថបទសម្រាប់យកទៅដាក់ នៅគេហទំព័រ buzzshare.co របស់ខ្ញុំដែរ។

បទពិសោធន៍នៃការប្រើប្រាស់សេវាកម្ម ដែលមាននៅក្នុង Fiverr របស់ខ្ញុំ គឺដំណើរការទៅដោយរលូន មិនមានការអាក់រអួល ឬក៏អ្វីច្រើនគួរឲ្យកត់សម្គាល់នោះទេ ក៏ប៉ុន្តែអ្វីដែលខ្ញុំធ្លាប់ជួប គឺការសុំពន្យាពេលពីអ្នកសរសេរអត្ថបទឲ្យខ្ញុំ ប៉ុន្តែគាត់មិនបានសុំពន្យារពេលច្រើនទេ គឺត្រឹមតែមួយថ្ងៃឬពីរថ្ងៃយ៉ាងយូរតែប៉ុណ្ណោះ។

ជាថ្មីម្ដងទៀត ប្រសិនបើអ្នកជាអ្នកដែលមានជំនាញ ក្នុងការផ្ដល់សេវាកម្មឌីជីថល ខ្ញុំសូមណែនាំឲ្យអ្នក ចុះឈ្មោះធ្វើជាអ្នកផ្ដល់សេវាកម្មនៅក្នុង គេហទំព័រ Fiverr នេះទៅ ក៏ព្រោះថាមានការងារជាច្រើនកំពុងត្រូវការអ្នកជំនាញដូចជាអ្នក។

ខ្ញុំបានធ្វើការស្វែងរក ប្រជាជនខ្មែរយើងដែលផ្ដល់សេវាកម្មនៅក្នុង Fiverr ដែរ ហើយក៏ឃើញថានៅមានតិចនៅឡើយ ដូច្នេះហើយលោកអ្ននដែលមិនទាន់ចាប់ផ្តើមក៏ អាចចាប់ផ្តើមបាននៅថ្ងៃនេះ។

គេហទំព័រ Fiverr

លោកអ្នកអាចចូល ស្វែងរកពាក្យថា Cambodia ហើយចូលទៅមើលប្រូហ្វាល់ពួកគាត់បន្ថែមទៀត ហើយអាចរៀបចំសរសេរ និងតាក់តែងប្រូហ្វាល់ ដោយរៀនសូត្រតាមពួកគាត់ក៏បាន ដើម្បីលក់សេវាកម្មរបស់អ្នកនៅក្នុង Fiverr ។

ពាក្យគន្លឹះដែលប្រើក្នុង គេហទំព័រ Fiverr

Gig: គឺជាពាក្យដែលគេប្រើសម្រាប់តំណាងឲ្យគ្រប់សេវាកម្មដែលដាក់លើគេហទំព័រ Fiverr។
ឧទាហរណ៍: ខ្ញុំអាចសរសេរអត្ថបទមួយ ឲ្យអ្នកដែលចំនួន 300 ពាក្យ ក្នុងតម្លៃ 5 ដុល្លារ។

Seller: គឺជាអ្នកដែលផ្ដល់សេវាកម្ម (Gig)
Buyer: គឺជាអ្នកទិញសេវាកម្ម ពី Seller
Post a request: អ្នកអាចផ្សាយស្វែងរក Gig ណាមួយដែលត្រូវនឹងតម្រូវការរបស់អ្នក។ ហើយនៅពេលដែល Seller បានឃើញការផ្សព្វផ្សាយនេះ ពួកគេនឹងទាក់ទងទៅអ្នក តាមជំនាញដែលពួកគាត់មាន ហើយត្រូវនិងអ្វីដែលអ្នកត្រូវការ។

ដូច្នេះខ្ញុំសង្ឃឹមថា អ្នកដែលមានជំនាញឌីជីថលផ្សេងៗអាច រកលុយបន្ថែម ជាមួយគេហទំព័រ Fiverr នេះបានដើម្បីបង្កើនចំណូលបន្ថែមទៀត។ ប្រសិនបើអ្នកចាប់អារម្មណ៍អាចបន្ត ទាក់ទងនិងគេហទំព័រ ការងារ សូមចូលអានអត្ថបទនេះ

ហើយក៏ជំរុញឲ្យអ្នកដែលមានអាជីវកម្ម ប្រើប្រាស់សេវាកម្មផ្សេងៗ នៅក្នុងគេហទំព័រដដែលនេះផងដែរ ដើម្បីពន្លឿនការងារផ្នែកឌីជីថល របស់អ្នក ក្នុងករណីដែលលោកអ្នកពិបាកក្នុងការរើសបុគ្គលិក ឬស្វែងរកអ្នកជំនាញនៅក្នុងស្រុក។

Add comment

ចូលរួមជាសមាជិក

ចូលរួមដោយសេរី! អ្នកនិងទទួលបានព័ត៌មានល្អៗ គំនិតថ្មីៗ ដែលនិងជួយក្នុងការងារ Affiliate Marketing របស់អ្នក។

ចូលរួមជាសមាជិក​ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗ

ចូលរួមជាសមាជិក​ដើម្បីទទួលបាន
អត្ថប្រយោជន៍ផ្សេងៗ

ចូលរួមមិនគិតថ្លៃ! ដោយគ្រាន់តែបញ្ចូលអ៊ីម៉ែលខាងក្រោម

លោកអ្នកបានចូលរួមជាសមាជិកដោយជោគជ័យ!