Affiliate Cambodia
Nordpass Review

NordPass កម្មវិធីគ្រប់គ្រងពាក្យសំងាត់ និងល្អសម្រាប់អ្នកធ្វើ Affiliate

NordPass កម្មវិធីគ្រប់គ្រងពាក្យសំងាត់ ហើយរក្សាទុកពាក្យសម្ងាត់របស់អ្នកដោយសុវត្ថិភាព។ នាពេលបច្ចុប្បន្ននេះ ការដាក់ពាក្យសំងាត់ បែបងាយស្រួល ងាយក្នុងការស្មាន ឬ ទាយ ការដាក់ពាក្យសំងាត់តាមបែប ជាឈ្មោះរបស់សត្វចិញ្ចឹម ឬ ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ ទាំងអស់នេះ សុទ្ធតែត្រូវបានចាត់ទុកថា ជាពាក្យសំងាត់ងាយស្រួលក្នុងការ លួចយកពីអ្នកដែលមានបំណងអាក្រក់។

ការដាក់ពាក្សសំងាត់ ដែរងាយស្រួល មិនត្រូវបានណែនាំអោយប្រើនោះទេ។ តែការដាក់ពាក្យសំងាត់ដែលលំបាកៗ និងមិនងាយស្រួលក្នុងការលួចយកទាំងនោះ អ្នកផ្ទាល់អាចចងចាំបានដែរឬទេ? ខាងក្រោមជាពាក្យសំងាត់ ដែលត្រូវបានអ្នកជំនាញប្រើប្រាស់ និងណែនាំអោយប្រើ:

g3LYyN5Ct*AU

ដូចដែលអ្នកបានឃើញ ខាងលើនេះ គឺជាទម្រង់ពាក្យសំងាត់ ដែលមិនងាយក្នុងការលួចយក ហើយនឹងត្រូវបានគេប្រើប្រាស់ សម្រាប់ដាក់ដើម្បីការពារ គណនីសំខាន់ៗ។ សូម្បីតែខ្ញុំផ្ទាល់ ក៏តែងតែប្រើប្រាស់ ពាក្យសំងាត់ប្រភេទនេះដែរ ហើយមានច្រើនខ្ទង់ជាងនេះទៀតផង តែអ្នកអាចសួរថា:

តើខ្ញុំអាចចងចាំពាក្យទាំងនេះបានទេ?

ខ្ញុំមិនដែលចងចាំពាក្យសំងាត់របស់ខ្ញុំនោះទេ។ វាច្រើនហើយពិបាកក្នុងការចងចាំ នឹងមិនងាយក្នុងការទន្ទេញចាំណាស់ តែខ្ញុំប្រើកម្មវិធី គ្រប់គ្រងពាក្យសំងាត់សម្រាប់បង្កើត ពាក្យសំងាត់ដ៏លំបាកទាំងអស់នោះ។

តើខ្ញុំប្រើប្រាស់ពាក្យសំងាត់មួយ សម្រាប់គណនីគេហទំព័រ ដែលខ្ញុំបានប្រើប្រាស់ទាំងអស់មែនទេ?

ខ្ញុំមិនដែលប្រើប្រាស់ ពាក្យសំងាត់មួយ សម្រាប់គណនីទាំងអស់នោះទេ។ មូលហេតុគឺ ខ្ញុំខ្លាចថា ប្រសិនបើនណាម្នាក់ដឹងពាក្យសំងាត់ខ្ញុំមួយនោះ គេអាចចូលទៅកាន់ គណនីផ្សេងៗ ដ៏ទៃទៀតដែលខ្ញុំមាន។ ដោយហេតុនេះហើយ ទើបខ្ញុំតែងតែប្រើប្រាស់ ពាក្យសំងាត់ ដែលច្របូកច្របល់ចូលគ្នា និងមានច្រើនខ្ទង់។

ខាងក្រោមនេះគឺជា កន្លែងដែល NordPass ផ្តល់អោយអ្នកប្រើប្រាស់ក្នុងការ បង្កើតពាក្យសំងាត់ដែល លំបាកក្នុងការលួចយក។ លោកអ្នកអាចបង្កើតពាក្យសំងាត់បែបនេះ ច្រើនរហូតដល់ ៦០តួអក្សរឯណោះ។

NordPass កម្មវិធីគ្រប់គ្រងពាក្យសំងាត់

អំពីកម្មវិធី NordPass

ជាកម្មវិធីសម្រាប់រក្សាទុក ពាក្យសំងាត់របស់លោកអ្នក យ៉ាងមានសុវត្ថិភាព។ កម្មវិធីនេះបានដាក់អោយប្រើប្រាស់នាឆ្នាំ ២០១៩។ ក្រៅពាក្យជួយអ្នកប្រើប្រាស់ ក្នុងការរក្សាទុកនិងរៀបចំពាក្យសំងាត់ហើយនោះ លោកអ្នកក៏អាចសរសេរការកំណត់ចំណាំផ្សេងៗ ហើយរក្សារទុកជាមួយ NordPass បានដូចគ្នាដែរ។

កម្មវិធីរក្សាពាក្យសំងាត់ NordPass អាចបញ្ចូលអោយដំណើរការបាន ទាំងកុំព្យូទ័រ និង ទូរស័ព្ទ។​ នៅពេលដែលលោកអ្នក រក្សាទុកពាក្យសំងាត់នៅក្នុងកុំព្យូទ័រ ពេលនោះពាក្យសំងាត់នោះ ក៏មានដូចគ្នានៅហ្នឹងទូរស័ព្ទដៃរបស់លោកអ្នកផងដែរ ក្នុងករណីដែលលោកអ្នកបានបញ្ចូលកម្មវិធីនេះ ក្នុងទូរស័ព្ទដៃ។

មុខងារ រក្សាពាក្យសំងាត់ នឹង បំពេញពាក្យសំងាត់ ដោយស្វ័យប្រវត្ថិ

ក្រោយពីបានបញ្ចូលកម្មវិធីរួចហើយ, NordPass កម្មវិធីគ្រប់គ្រងពាក្យសំងាត់ មួយនេះ នឹងដំណើរការជាមួយនិង Browser របស់លោកអ្នក។ ក្នុងករណីលោកអ្នក មិនទាន់ធ្លាប់បាន រក្សាទុកពាក្យសំងាត់របស់អ្នក ជាមួយកម្មវិធីនេះពីមុនមកទេ ដូច្នេះនៅលើកទីមួយដែលលោកអ្នក បើកគេហទំព័រណាមួយ ហើយវាយបញ្ចូល ពាក្យសំងាត់របស់គណនីនោះ ភ្លាមនោះកម្មវិធី NordPass នឹងរក្សាទុកពាក្យសំងាត់ទាំងនោះ។

ហើយនៅពេលក្រោយមកទៀត លោកអ្នកចូលទៅក្នុងគេហទំព័រដដែល តែលើកនេះលោកអ្នកមិនចាំបាច់ វាយបញ្ចូលពាក្យសំងាត់ទៀតនោះទេ ព្រោះកម្មវិធី NordPass នឹងបង្ហាញកូនប៊ូតុងតូចមួយសម្រាប់ អោយលោកអ្នកចុច ពេលនោះកម្មវិធីនេះ និងបញ្ចូលពាក្យសំងាត់ទាំងនោះដោយខ្លួនឯង។

ហេតុអ្វីបានជាអ្នកត្រូវការ កម្មវិធីគ្រប់គ្រងពាក្យសំងាត់?

NordPass កម្មវិធីគ្រប់គ្រងពាក្យសំងាត់

ព្រោះថា ប្រសិនបើអ្នកជាអ្នកប្រើប្រាស់ បណ្តាញអ៊ីធើណេត ច្បាស់ណាស់លោកអ្នកប្រាកដជាមាន គណនីជាច្រើន តាមបណ្តាគេហទំព័រដែលអ្នកបានចុះឈ្មោះជាសមាជិក។ ហើយពេលខ្លះ អ្នកអាចនិងភ្លេចពាក្យសំងាត់ទាំងអស់នោះ។ ដូច្នេះហើយប្រសិនបើអ្នកប្រើប្រាស់កម្មវិធីនេះ ច្បាស់ណាស់ អ្នកនិងមិនចាំបាច់ ស្នើសុំផ្លាស់ប្តូរពាក្យសំងាត់ពីគេហទំព័រទាំងអស់នោះទៀតទេ។

នៅពេលដែលចាប់ផ្តើមបង្កើតគណនី នៅគេហទំព័រណាមួយនោះ ភ្លាមនោះ NordPass និងចាប់យកពាក្យសំងាត់ និងព័ត៌មានទាំងនោះដោយស្វ័យប្រវត្ថិ ដើម្បីអោយលោកអ្នក អាចប្រើប្រាស់ពាក្យសំងាត់ទាំងនោះ នៅពេលក្រោយមកទៀត។

ពេលខ្លះយើងមានការងារ​ ដែលត្រូវចងចាំច្រើនណាស់ហើយ! ដូច្នេះហើយការងារ​ រក្សាពាក្យសំងាត់ ទុកអោយកម្មវិធីនេះ ធ្វើការនេះជំនួសលោកអ្នកវិញទៅចុះ! ព្រោះថាទំហំផ្ទុកសម្រាប់រក្សាពាក្យសំងាត់របស់លោកអ្នកគឺមិនត្រូវបានកំណត់នោះទេ។

ប្រសិនបើអ្នកគឺជា អ្នកចូលចិត្តទិញទំនិញតាមអនឡាញ អ្នកក៏អាចរក្សាទុកនូវព័ត៌មាន កាតធនាគារ(Credit Card) ហើយនឹងព័ត៌មាន អស័យដ្ឋានរបស់អ្នក ថែមទៀតផង។

ដូច្នេះហើយនៅរាល់ពេលដែល លោកអ្នកទិញទំនិញគឺ មិនចាំបាច់វាយបញ្ចូលព័ត៌មានទាំងអស់នោះ ដដែលៗទៀតនោះទេ។

ការជួយអោយមានភាពងាយស្រួលទាំងអស់នេះ លោកអ្នកអាចរកបានជាមួយកម្មវិធី NordPass.

NordPass កម្មវិធីគ្រប់គ្រងពាក្យសំងាត់

NordPass កម្មវិធីគ្រប់គ្រងពាក្យសំងាត់ នេះល្អសម្រាប់អ្នកធ្វើ Affiliate

សម្រាប់អ្នកធ្វើ ការងារជា Affiliate marketing ច្បាស់ណាស់ លោកអ្នកប្រាកដជា នឹងមានគណនីច្រើន ហើយមានគេហទំព័រជាច្រើន ដើម្បីមើល ដើម្បីចុះឈ្មោះ។ លោកអ្នក និងមិនមានភាពងាយស្រួលនោះទេក្នុងការ ចងចាំនូវរាល់ពាក្យសំងាត់ទាំងអស់នោះ។

ខ្ញុំផ្ទាល់មានគេហទំព័រដែលត្រូវ តាមដានជារៀងរាល់ថ្ងៃ មិនក្រោម ១០ គេហទំព័រនោះទេ ដោយសារតែមាន NordPass នេះហើយទើបជួយសម្រួលការងារ Login and logout តាមបណ្តាគេហទំព័រទាំងនោះ។

ក្នុងន័យសុវត្ថិភាពខ្ញុំមិនដែល Login គណនីចោលទេ។ អោយតែចប់ម៉ោងធ្វើការ គឺខ្ញុំតែងតែ Logout ចេញពីគ្រប់គេហទំព័រ ដែលខ្ញុំបានប្រើប្រាស់ ហើយថ្ងៃបន្ទាប់ចាំ Login បន្តទៀត។ យើងធ្វើបែបនេះ ដោយសារតែ សុវត្ថិភាព គឺជារឿងមួយសំខាន់សម្រាប់ខ្ញុំ។

ដោយហេតុផលខាងលើ ខ្ញុំគិតថាធ្វើជាអ្នក Affiliate Marketing គួរតែមានកម្មវិធីសម្រាប់គ្រប់គ្រង ពាក្យសំងាត់នេះមួយក៏ល្អដែរ។ ការងាររបស់អ្នកនិងរលូន ដោយទុកការងារ Password នេះអោយកម្មវិធី គេធ្វើការចងចាំជំនួសទៅ។

ស្វែងយល់បន្ថែម អំពីលក្ខណៈសម្បត្តិផ្សេងៗរបស់កម្មវិធី NordPass

Add comment

ចូលរួមជាសមាជិក

ចូលរួមដោយសេរី! អ្នកនិងទទួលបានព័ត៌មានល្អៗ គំនិតថ្មីៗ ដែលនិងជួយក្នុងការងារ Affiliate Marketing របស់អ្នក។

ចូលរួមជាសមាជិក​ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗ

ចូលរួមជាសមាជិក​ដើម្បីទទួលបាន
អត្ថប្រយោជន៍ផ្សេងៗ

ចូលរួមមិនគិតថ្លៃ! ដោយគ្រាន់តែបញ្ចូលអ៊ីម៉ែលខាងក្រោម

លោកអ្នកបានចូលរួមជាសមាជិកដោយជោគជ័យ!