ការស្វែងរកទិញ hosting ដើម្បីផ្ទុកវេបសាយ អាជីវកម្មរបស់អ្នក អាចនិងធ្វើអោយអ្នកឈឺក្បាល ពិបាកសម្រេចចិត្តថាតើ ត្រូវជ្រើសរើសមួយណា បើមានរាប់រយ រាប់ពាន់ក្រុមហ៊ុនយ៉ាងនេះ ដែលផ្តល់សេវា Hosting មួយនេះ។
មានម្ចាស់វេបសាយជាច្រើន បានជ្រើសរើសជម្រើស ដោយប្រើប្រាស់ Hosting ប្រភេទ “Share Hosting” ដែលវាហាក់មានតម្លៃថោកជាង កញ្ចប់ Hosting ផ្សេងទៀត។ ក៏ប៉ុន្តែ អ្នកមានដឹងទេថា Share Hosting មួយចំនួន ដែលមាននៅលើទីផ្សារ គឺអាចនឹងធ្វើអោយវេបសាយរបស់អ្នក យឺត ហើយអាចនឹងឈានដល់ការ Hacked បានថែមទៀតផង មួយវិញទៀត ក្រុមហ៊ុនខ្លះមិនមាន ផ្នែកចាំជួយដោះស្រាយបញ្ហារបស់អ្នកឡើយនៅពេលដែលវេបសាយរបស់អ្នកជួបបញ្ហា ហើយត្រូវការជំនួយ។
ដោយហេតុនេះហើយទើប ខ្ញុំសូមណែនាំ អោយអ្នកសាកល្បងមកមើល “Managed Hosting” របស់ក្រុមហ៊ុន Nexcess ដែលកញ្ចប់នេះ ខ្ញុំជាអែតមីន បានប្រើប្រាស់ផ្ទាល់ នឹងបានណែនាំ អោយអតិថិជនរបស់ខ្ញុំ ប្រើប្រាស់កញ្ចប់នេះដូចគ្នា។
Hosting របស់ក្រុមហ៊ុន Nexcess មានទីតាំង Server ច្រើនកន្លែងសម្រាប់អោយយើងជ្រើសរើស។ សម្រាប់ប្រទេសកម្ពុជាយើង ខ្ញុំណែនាំអោយជ្រើសរើសប្រើប្រាស់ Server Australia South Sydney, NSW ដែលវាមានទីតាំងជិតប្រទេសយើងជាងគេ ដូច្នេះទិន្នន័យផ្តល់អោយយើងបានលឿន។ ចំពោះតម្លៃត្រឹមតែ $13.30 ក្នុងមួយខែ។
Data Center របស់ Nexcess (North America)

Data Center របស់ Nexcess (Europe)

Data Center របស់ Nexcess (Asia-Pacific)

Managed Hosting គឺជាអ្វី?
Hosting ប្រភេទនេះ គឺជាកញ្ចប់ដែលក្រុមហ៊ុន Nexcess បង្កើតឡើង ហើយក្រុមហ៊ុននេះបាន គ្រប់គ្រងការរៀបចំ WordPress, Administration, management និង Support បានយ៉ាងល្អដោយផ្ទាល់ ដូច្នេះយើងជាអ្នកប្រើប្រាស់ នឹងមិនលំបាកច្រើនក្នុងការគ្រប់គ្រងការងារស្មុកស្មាញទាំងនោះទៀតនោះទេ។ ក្រៅពីនេះទៅទៀត អ្នកក៏និងទទួលបានការជួយគាំទ្រ ដែលពួកគាត់នឹងចាំជួយអ្នកនៅពេលណាមួយក៏បានដែលអ្នកត្រូវការ:
Best value ជាមួយ Nexcess លោកអ្នកនិងទទួលបាន Plugin ផ្សេងៗទៀតមកជាមួយដែល Plugin ទាំងនោះមានតម្លៃថ្លៃ តែ Nexcess នឹងផ្តល់អោយអ្នកដោយមិនគិតថ្លៃនោះទេ។
Perfect for your business ល្បឿនលឿន, បត់បែនតាមតម្រូវការ, ហើយមានអ្នកចាំជួយយើងគ្រប់ពេល, Nexcess គឺបង្កើតឡើងដើម្បីវេបសាយប្រភេទ អាជីវកម្ម។
Always-on 24/7/365 លោកអ្នកអាចទំនាក់ទំនងជាមួយ ភ្នាក់ងារ Nexcess បានតាមរយៈ ទូរស័ព្ទ, ឆាត ហើយនិង អ៊ីម៉ែល។
No hidden costs Nexcess មិនបានគិតលុយបន្ថែមទៀតទៅលើសេវាផ្សេងៗទៀតនោះទេ ដូចជា Traffic limit ឬក៏កំណត់ចំនួននៃការបើកមើលទំព័រ។
Beginner welcome បង្កើតឡើងដើម្បីអោយមានភាពងាយស្រួល សម្រាប់អ្នកប្រើប្រាស់ WordPress តាំងពីអ្នកទើបតែចាប់ផ្តើមប្រើប្រាស់ដំបូង រហូតដល់កំរិត Developer ហើយ Enterprise companies.
ប្រសិនបើអ្នកមានវេបសាយរួចហើយ ចង់ផ្លាស់ប្តូរមក Nexcess វិញតើត្រូវធ្វើដូចម្តេច?
ងាយស្រួល! គឺអ្នកគ្រាន់តែទាក់ទងទៅអ្នកជំនាញខាង Nexcess គេនឹងធ្វើការជាមួយយើងដោយផ្ទាល់ក្នុងការ ផ្លាស់ប្តូរវេបសាយរបស់យើងមកទីតាំង Server ថ្មីនេះ។
Add comment