វិធីរកលុយ គឺជាប្រធានបទដែលពេញនិយម នៅលើអ៊ីធើណេត ថ្ងៃនេះខ្ញុំហ្នឹងចែករំលែកខ្លះៗ នៅក្នុងអត្ថបទនេះ ខ្ញុំនឹងបង្ហាញលោកអ្នកអំពី គេហទំព័រដែលអាចអនុញ្ញាតអោយយើង រកលុយបានជាមួយនិងកម្មវិធី Affiliate ជាច្រើន។ ដែលភាគច្រើន ជាគេហទំព័រពេញនិយម ហើយទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ទូទាំងពិភពលោក។
ការធ្វើ Affiliate គឺយើងនិងទៅជ្រើសរើសយកផលិតផលរបស់ ក្រុមហ៊ុនណាមួយ ឬ ផលិតផលរបស់នណារម្នាក់ ដើម្បីយកមកធ្វើការផ្សព្វផ្សាយអោយគេ ហើយប្រសិនបើ យើងអាចលក់បានផលិតផល ឬ សេវាកម្មនោះ យើងនិងទទួលបានកម្រៃជើងសារ។
ចំនុចពិសេសនៃការទទួលបាន កម្រៃជើងសារនេះគឺមាន ២ប្រភេទដែលខ្ញុំបានដឹង គឺទីមួយយើងលក់ផលិតផលបានមួយ ទទួលបានកម្រៃជើងសារតែមួយដងគត់, ហើយរបៀបមួយទៀតផលិតផល ឬ សេវាកម្មខ្លះ គេមានកម្មវិធីទទួលបានកម្រៃជើងជា ជារៀងរាល់ខែ អោយតែអតិថិជន ដែលទិញផលិតផល ឬ សេវាកម្មនោះ នៅបន្តបង់លុយប្រើប្រាស់ នោះយើងនិងបន្តបានលុយកម្រៃជើងសាររហូត។
ជាការពិតណាស់ វិធីរកលុយ តាមរយៈអនឡាញ នៅប្រទេសកម្ពុជាយើង គឺមិនមែនជារឿងថ្មីទៀតទេ អ្នកខ្លះគាត់មានជំនាញផ្នែកហ្នឹង គាត់អាចទៅចាប់ផ្ដើមរកលុយតាមអនឡាញ នឹងបានចំណូលរួចទៅហើយ អ្នកខ្លះទៀតគាត់ទើបតែចាប់ផ្ដើម ប្រលូកក្នុងវិស័យនេះ គាត់អាចនឹងមិនទាន់រកបានចំណូលបានទេ។
ជាហេតុដែលធ្វើឲ្យមានពេលខ្លះ ខ្ញុំបានឃើញ Comments ហើយនិង Post ខ្លះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក អ្នកខ្លះចាប់ផ្ដើមបាក់ទឹកចិត្ត មិនទាន់ដឹងថាចាប់ផ្ដើមពីណាទៅណាទើបល្អ, ហើយមានអ្នកមួយចំនួនទៀត គាត់បានប្រើវិធីសាស្រ្ត រកលុយតាមអនឡាញនេះ ដោយការធ្វើវីដេអូបង្ហោះ រៀបរាប់បង្ហាញពីបទពិសោធន៌ របៀបធ្វើអ្វីមួយ ឬ ក៏Vlog តាម YouTube ហើយក៏មានអ្នកខ្លះទៀត ប្រើវិធីសាស្ត្ររកលុយតាម Facebook ក៏ប៉ុន្តែដោយឡែកនៅក្នុងអត្ថបទនេះ ខ្ញុំនឹងប្រាប់ពីវិបសាយមួយចំនួន ដែលអាចរកលុយបានដូចគ្នា ដែលគេហៅថាជា Affiliate Marketing.
Affiliate Marketing វាគឺជាទីផ្សារដែលសម្រាប់រកលុយ ដោយយើងអាចចុះឈ្មោះជាសមាជិកដើម្បីខ្លាចជាអ្នកលក់ របស់ម្ចាស់ផលិតផលណាមួយ ហើយនៅពេលដែលម្ចាស់ផលិតផលនោះព្រមទទួលយើងជាសមាជិកហើយនោះ យើងក៏អាចដាក់តាំងលក់ ឬផុស ចែកចាយលក់លទ្ធផលនោះតាមរយៈបណ្ដាញសង្គមផ្សេងៗ ឬគេហទំព័រចេញៗ ដោយប្រើ Link ផ្ទាល់ខ្លួនរបស់យើងដែលយើងនឹងទទួលបាន ក្រោយពេលដែលយើងចុះឈ្មោះជាសមាជិកនោះ ហើយការចុះឈ្មោះនោះត្រូវទទួលបានការយល់ព្រមពីម្ចាស់ផលិតផល។
បន្ទាប់មកនៅពេលដែលមានអ្នកប្រើប្រាស់អ៊ីនធើណិត ឬក៏អ្នកទិញណាម្នាក់ ចុចនៅលើ Link ដែលយើងបាន Share នោះ ហើយធ្វើការបញ្ជាទិញផលិតណាមួយ ដែលយើងផ្សាយនោះ, ពេលនោះយើងនឹងទទួលបានលុយ Commission ពីការលក់ផលិតផលទាំងនោះ, ទឹកប្រាក់ Commission ដែលយើងទទួលបាន មិនដូចគ្នាទាំងអស់នោះទេ ផលិតផលខ្លះឱ្យ Commission ខ្ពស់ ហើយផលិតផលខ្លះឲ្យ Commission ទាប ទាំងនេះហើយដែលគេហៅថា រកលុយតាម Affiliate Marketing ។

ដូច្នេះហើយ ជ្រើសរើសផលិតផលណាមួយតាមដែលអ្នកចូលចិត្តដោយមើលលើប្រាក់ Commission ដែលគេឲ្យបូកជាមួយនឹងផលិតផលដែលអ្នកជឿទុកចិត្តថាអ្នកអាចមានជំនាញក្នុងការផ្សព្វផ្សាយផលិតផល។
មកដល់ត្រង់ចំណុចនេះ ខ្ញុំនឹងប្រាប់ថាតើមានគេហទំព័រ ណាខ្លះដែលផ្ដល់សេវាកម្មឲ្យអ្នកចុះឈ្មោះដើម្បីលក់ផលិតផលទាំងអស់នោះ គេហទំព័រទាំងនោះមានឈ្មោះថា:
គេហទំព័រទាំង 7 ខាងលើគឺជាគេហទំព័រ ដែលគ្រប់គ្រងកម្មវិធី រកលុយតាម Affiliate Marketing ដែរពេញនិយម នៅក្នុងគេហទំព័រទាំងនេះ មានក្រុមហ៊ុនដែលផ្តល់សេវា Affiliate Program ជាច្រើន។ ក្រៅពីគេហទំព័រខាងលើ នូវមានគេហទំព័រជាច្រើនទៀតដែលផ្ដល់សេវាដូចគ្នា ក៏ប៉ុន្តែអ្វីដែលពិសេសសម្រាប់គេហទំព័រខាងលើនេះ គឺលោកអ្នកមានភាពងាយស្រួល ក្នុងការចុះឈ្មោះដើម្បីក្លាយជាសមាជិក។
ការចុះឈ្មោះធ្វើជាសមាជិកនៃគេហទំព័រ រកលុយតាម Affiliate Marketing ទាំងនេះមិនទាមទារឲ្យលោកអ្នកបង់ប្រាក់អ្វីទាំងអស់ នៅពេលដែលលោកអ្នកក្លាយជាសមាជិកហើយ លោកអ្នកអាចចូលទៅក្នុង Marketplace ឬក៏ហៅថា Categories, ឬ Advertising បន្ទាប់មកជ្រើសរើសផលិតផលណាមួយដែលអ្នកចង់លក់ជាការស្រេច។
នៅក្នុងអត្ថបទ នេះយើងមិនបានលម្អិត អំពីវិធីនៃការដាក់ស្នើសុំ ធ្វើជា Affiliate ពីម្ចាស់ផលិតផលនោះទេ យើងគ្រាន់តែ បង្ហាញផ្លូវលោកអ្នកខ្លះ ថាតើមាន គេហទំព័រណាមួយដែលផ្ដល់សេវា បែបនេះ ហើយប្រសិនបើលោកអ្នក ចង់បន្តដំណើរស្វែងរកពីភាពម្អិត នៃការប្រើប្រាស់គេហទំព័រទាំងនេះ លោកអ្នកអាចប្រើ យូធូបដើម្បីស្វែងរក ពីព្រោះគេហទំព័រនេះ ពេញនិយមហើយមានអ្នកធ្វើវីដេអូនៅក្នុង YouTube ជាច្រើន ដែលបានធ្វើវីដេអូបង្ហាញ អំពីរបៀបនៃការចុះឈ្មោះ ហើយជ្រើសរើសផលិតផល យកមកផ្សព្វផ្សាយ។
ជាចុងក្រោយ ខ្ញុំសង្ឃឹមថាអត្ថបទ រកលុយតាម Affiliate Marketing នេះគឺជាការចាប់ផ្ដើមជំរុញឲ្យលោកអ្នកស្វែងយល់បន្ត នៅក្នុងទីផ្សារ Affiliate Marketing ហើយនឹងចាប់ផ្ដើមស្គាល់នូវគេហទំព័រទាំងនេះផងដែរ ប្រសិនបើលោកអ្នកគិតថា អត្ថបទនេះនឹងមានប្រយោជន៍ដល់មនុស្សជុំវិញខ្លួនអ្នកឬពួកម៉ាករបស់អ្នក កុំភ្លេចចែករំលែកអត្ថបទនេះ បន្តទៅដល់ពួកគេផង សូមអរគុណ។
Add comment