ព័ត៌មានផ្សេងៗទាក់ទងនិងកូវីដ-១៩នៅកម្ពុជា
ទីតាំងពាក់ព័ន្ធព្រឹត្តិការ កូវីដ១៩ ឆ្លងសហគមន៍២០កុម្ភៈ
សម្រាប់ព័ត៌មានបន្ថែម
cdcmoh.gov.kh
វីរុសកូរ៉ូណា (កូវីដ១៩ / COVID-19)៖ ចំណេះដឹងឪពុកម្តាយគួរស្វែងយល់
វិធីការពារខ្លួនអ្នក និងកូនៗរបស់អ្នក
ជំងឺដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ត្រូវបានគេរកឃើញដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន ដែលត្រូវបានគេដាក់ឈ្មោះថា ជំងឺវីរុសកូរ៉ូណាឆ្នាំ២០១៩ (កូវីដ១៩/COVID-19) ដែលពាក្យកាត់ “CO” តំណាងឱ្យពាក្យ corona (កូរ៉ូណា) “VI” តំណាងឱ្យពាក្យ virus (វីរុស) និង “D” តំណាងឱ្យពាក្យ disease (ជំងឺ)។ កាលពីមុន ជំងឺនេះត្រូវបានគេហៅឈ្មោះថា “វីរុសកូរ៉ូណាប្រភេទថ្មីឆ្នាំ២០១៩” ឬ “2019-nCoV”។
វីរុស COVID-19 គឺជាវីរុសថ្មីមួយដែលមានទំនាក់ទំនងទៅនឹងអម្បូរនៃវីរុសដូចគ្នានឹងជម្ងឺរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) និងប្រភេទជំងឺផ្តាសាយទូទៅមួយចំនួនទៀត។
១. លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬប្រើទឹកលាងដៃដែលមានជាតិអាល់កុល
២. ខ្ទប់មាត់ និងច្រមុះរបស់អ្នកដោយប្រើកែងដៃ ឬក្រដាសជូតមាត់ នៅពេលក្អកឬកណ្តាស់ ហើយបោះចោលក្រដាសជូតមាត់ទៅក្នុងធុងសំរាមបិទជិត។
៣. ជៀសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានរោគសញ្ញាដូចជា ផ្តាសាយ ឬគ្រុនក្តៅ
៤. ទៅជួបគ្រូពេទ្យប្រសិនបើអ្នកក្តៅខ្លួន ក្អក ឬមានអារម្មណ៍ថាពិបាកដកដង្ហើម។
ប្រសិនបើពាក់ម៉ាស់ អ្នកត្រូវប្រើប្រាស់ និងបោះចោលវាឱ្យបានត្រឹមត្រូវ ដើម្បីធានានូវប្រសិទ្ធភាពរបស់វា និងជៀសវាងការកើនឡើងហានិភ័យនៃការចម្លងវីរុស។
ការប្រើប្រាស់ម៉ាស់តែមួយមុខគត់នៅមិនគ្រប់គ្រាន់ឡើយដើម្បីបញ្ឈប់ការចម្លង ប៉ុន្តែអ្នកត្រូវអនុវត្តរួមផ្សំជាមួយនឹងការលាងដៃឱ្យបានញឹកញាប់ ខ្ទប់មាត់ពេលកណ្តាស់ និងក្អក ហើយជៀសវាងការប៉ះពាល់ដោយផ្ទាល់នឹងអ្នកមានរោគសញ្ញាដូចជា ផ្តាសាយ (ក្អក កណ្តាស់ និងគ្រុនក្តៅ) ។
សូមបន្តធ្វើតាមការអនុវត្តន៍ល្អៗនៃការលាងសម្អាតដៃ និងអនាម័យផ្លូវដង្ហើមដូចជាលាងដៃឱ្យបានទៀងទាត់ និងនាំកូនទៅចាក់ថ្នាំបង្ការឱ្យបានទៀងទាត់ ដូចដ្នេះកូនរបស់លោកអ្នកត្រូវបានការពារពីវីរុស និងបាក់តេរីដែលបង្កជំងឺផ្សេងៗ។
ដូចគ្នានឹងជំងឺផ្លូវដង្ហើមដទៃទៀតដូចជាជំងឺគ្រុនផ្តាសាយជាដើម សូមស្វែងរកការព្យាបាលឱ្យបានឆាប់រហ័ស ប្រសិនបើអ្នកឬកូនរបស់អ្នកមានរោគសញ្ញាទាំងនេះ ហើយព្យាយាមជៀសវាងការធ្វើដំណើរទៅកាន់កន្លែង សាធារណៈ ( ដូចជាកន្លែងធ្វើការ សាលារៀន មធ្យោបាយធ្វើដំណើរសាធារណៈ) ដើម្បីការពារការឆ្លងរាលដាលដល់អ្នកដទៃ។
ប្រសិនបើកូនរបស់អ្នកគ្មានរោគសញ្ញាដូចជាគ្រុនក្តៅ ឬក្អកនោះទេ វាជាការប្រសើរបំផុតក្នុងការបន្តឱ្យកូនៗទៅសាលារៀន លើកលែងតែមានការណែនាំអំពីសុខភាពសាធារណៈ ឬសេចក្តីប្រកាសព្រមានអំពីហានិភ័យ ឬការផ្តល់យោបល់ផ្លូវការផ្សេងៗដែលប៉ះពាល់ដល់សាលារៀនរបស់កូនៗអ្នក។
ជំនួសឱ្យការមិនឱ្យកូនៗទៅសាលារៀន សូមបង្រៀនពួកគេនូវការអនុវត្តល្អខាងអនាម័យដៃ និងផ្លូវដង្ហើមនៅសាលារៀន និងកន្លែងផ្សេងទៀត ដូចជាលាងដៃឱ្យបានញឹកញាប់ (សូមមើលនៅខាងក្រោម) ខ្ទប់មាត់នៅពេលក្អក ឬកណ្តាស់ដោយប្រើកែងដៃ ឬក្រដាស់ជូតមាត់ ហើយបន្ទាប់មកបោះចោលក្រដាស់ជូតមាត់ទៅក្នុងធុងសំរាម បិទជិត កុំប៉ះភ្នែក មាត់ ឬច្រមុះ ប្រសិនបើពួកគេមិនបានលាងដៃឱ្យបានត្រឹមត្រូវនោះទេ។
ជំហានទី ២៖ ប្រើសាប៊ូឱ្យបានគ្រប់គ្រាន់ទៅលើដៃសើម
ជំហានទី ៣៖ ដុសគ្រប់ផ្ទៃដៃ រួមទាំងខ្នងដៃ ចន្លោះម្រាមដៃ និងក្រោមក្រចក យ៉ាងហោចណាស់ ២០វិនាទី។
ជំហានទី ៤៖ លាងជម្រះដៃ ឱ្យបានស្អាតជាមួយទឹក (ទឹកហូរដូចជាទឹកម៉ាស៊ីន)
ជំហានទី ៥៖ ជូតដៃដោយប្រើក្រណាត់ស្អាត ឬកន្សែងដែលប្រើបានតែម្តង
លាងដៃឱ្យបានញឹកញាប់ជាពិសេសមុនពេលញ៉ាំអាហារ បន្ទាប់ពីញីសម្បោរ ក្អក ឬកណ្តាស់ និងបន្ទាប់ពីទៅបន្ទប់ទឹក។
ប្រសិនបើអ្នកគ្មានសាប៊ូ និងទឹកទេ សូមប្រើទឹកលាងដៃដែលមានជាតិអាល់កុលយ៉ាងតិចណាស់ ៦០ ភាគរយ ។ អ្នកត្រូវតែលាងដៃជាមួយសាប៊ូ និងទឹកជានិច្ច ប្រសិនបើដៃអ្នកកខ្វក់។
ដោយគិតពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយ និងការមិនសូវចម្លងវីរុសផ្លូវដង្ហើមផ្សេងៗដោយសារទឹកដោះម្តាយ អ្នកម្តាយអាចនៅបន្តបំបៅកូនដោយទឹកដោះទន្ទឹមគ្នានឹងការបន្តអនុវត្តវិធីបង្ការចាំបាច់នានា។
ចំពោះម្តាយដែលមានរោគសញ្ញាហើយ តែនៅមានសុខភាពល្អគ្រប់គ្រាន់ក្នុងការបំបៅដោះកូន វិធីបង្ការរួមមាន ការពាក់ម៉ាសនៅពេលស្ថិតនៅក្បែរកូន (រួមទាំងពេលបំបៅដោះកូន) លាងដៃមុន និងក្រោយពេលប៉ះពាល់កូន (រាប់បញ្ចូលទាំងការបំបៅដោះ) និងការសម្អាត/ការសម្លាប់វីរុសលើផ្ទៃដែលកខ្វក់ ដែលវិធីបង្ការនេះគួរតែត្រូវបានអនុវត្តដូចគ្នាចំពោះអ្នកណាម្នាក់ដែលត្រូវបានបញ្ជាក់ឬសង្ស័យថាមានឆ្លងវីរុស COVID-19 ហើយប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ រួមទាំងចំពោះកុមារផងដែរ។
ប្រសិនបើម្តាយមានជំងឺធ្ងន់ធ្ងរ គាត់គួរតែត្រូវបានលើកទឹកចិត្តឱ្យបញ្ចេញទឹកដោះ ហើយបញ្ចុកកូនដោយប្រើកែវ និង/ឬ ស្លាបព្រាស្អាតវិញ ខណៈពេលដែលត្រូវតែបន្តអនុវត្តវិធីសាស្ត្របង្ការការឆ្លងវីរុសដដែល ។
ប្រភពអត្ថបទសំណួរចម្លើយខាងលើបានមកពី: https://www.unicef.org